Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:10 - អាល់គីតាប

10 ចំពោះ​ខ្ញុំ អ៊ីសា‌ជាអម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​មុខ​ជា​មិន​បែក​គំនិត ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កើត​វឹកវរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ខ្ញុំ​ទុកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ថា អ្នករាល់គ្នា​នឹង​គ្មាន​គំនិត​អ្វី​ផ្សេងទៀត​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ពួកគេ​នឹង​ទទួល​ទោស ទោះបីជាអ្នកណាក៏ដោយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 នៅ​ក្នុង​ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ជាក់​ថា​ អ្នក​រាល់គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ​ ប៉ុន្ដែ​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ទោះបី​អ្នក​នោះ​ជា​នរណា​ក៏​ដោយ​ គេ​នឹង​ទទួល​ទោស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​ទុក​ចិត្ត​អ្នក​រាល់​គ្នាក្នុង​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា គេ​នឹង​ត្រូវ​ទោស​វិញ ទោះ​ជា​អ្នក​ណា​ក៏​ដោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចំពោះ​ខ្ញុំ ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ត​បងប្អូន​ថា បងប្អូន​មុខ​ជា​មិន​បែក​គំនិត​ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បងប្អូន​កើត​វឹក‌វរ​នោះ​វិញ ទោះ​បី​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌អម្ចាស់​ថា អ្នក​រាល់​គ្នា​នឹង​គ្មាន​គំនិត​ណា​ផ្សេង​ទៀត​ឡើយ តែ​អ្នក​ដែល​បំភាន់​អ្នក​រាល់​គ្នា នោះ​នឹង​ត្រូវ​ទោស​វិញ ទោះ​បើ​ជា​អ្នក​ណា​ក៏​ដោយ

សូមមើលជំពូក ចម្លង




កាឡាទី 5:10
28 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ឲ្យ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ដ។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។


ត្រូវ​តែ​បញ្ជូន​មនុស្ស​បែប​នេះ​ទៅ​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​រូប​កាយ​របស់​គាត់​វិនាស តែ​វិញ្ញាណ​របស់​គាត់​នឹង​ទទួល​ការ​សង្គ្រោះ​នៅ​ថ្ងៃ​អ៊ីសា‌ជាអម្ចាស់​មក។


ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បង​ប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​អុលឡោះ​ប្រោស‌ប្រណី​បង​ប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។


ខ្ញុំ​សូម​អង្វរ​បង​ប្អូន​ថា កុំ​បង្ខំ​ចិត្ដ​ខ្ញុំ​ឲ្យ​បែរ​ទៅ​ជា​តឹង‌តែង នៅ​ពេល​ខ្ញុំ​មក​ដល់​នោះ​ឡើយ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ដ​រួច​ស្រេច​ហើយ​ថា ខ្ញុំ​មិន​ខ្លាច​នឹង​ស្ដី​បន្ទោស​អស់​អ្នក​ដែល​ចោទ​ថា យើង​រស់​នៅ​តាម​របៀប​និស្ស័យ​លោកីយ៍​នោះ​ទេ។


នៅ​ពេល​ណា​បង​ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។


សំបុត្រ​ដែល​ខ្ញុំ​បាន​សរសេរ​មក​ជូន​បង​ប្អូន មាន​គោល​បំណង​ចៀស​វាង​កុំ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ នៅ​ពេល​ខ្ញុំ​មក​ដល់ គឺ​កុំ​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ព្រួយ ពី​អស់​អ្នក​ដែល​ត្រូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​នោះ​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ថា ពេល​ខ្ញុំ​មាន​អំណរ​បង​ប្អូន​ទាំង​អស់​គ្នា​ក៏​មាន​អំណរ​រួម​ជា​មួយ​ខ្ញុំ​ដែរ។


បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។


ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​អាល់ម៉ា‌ហ្សៀស កាល​គាត់​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​គាត់ តាម​របៀប​មុន​ទៀត​ឡើយ។


ខ្ញុំ​ត្រេក​អរ​ណាស់ ព្រោះ​ខ្ញុំ​អាច​ទុក​ចិត្ដ​បង​ប្អូន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។


យើង​បាន​ចាត់​បង​ប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ដ​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា​គាត់​ពិត​ជា​មាន​ចិត្ដ​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ដ​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ដ​បង​ប្អូន​ខ្លាំង​ណាស់។


តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​ប៉ុណ្ណោះ។


ថ្វី​ដ្បិត​តែ​មាន​ពួក​បង​ប្អូន​ក្លែង‌ក្លាយ ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ វិញ។


រីឯ​បង​ប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​អុលឡោះ​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។


ឱ​បង​ប្អូន​អ្នក​ស្រុក​កាឡា‌ទី​អើយ ម្ដេច​ក៏​ល្ងី‌ល្ងើ​ម៉្លេះ! តើ​បង​ប្អូន​ត្រូវ​អំពើ​របស់​នរណា? បង​ប្អូន​បាន​ទទួល​សេចក្ដី​បរិយាយ​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ដែល​ត្រូវ​គេ​ឆ្កាង​នោះ យ៉ាង​ច្បាស់​លាស់​ហើយ​ទេ​តើ!


ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយ‌ហត់​ដែល​ខ្ញុំ​ធ្វើ​សម្រាប់​បង​ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។


រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ដ​ទុក​ដាក់​នឹង​បង​ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង​ប្អូន​ចេញ​ពី​យើង ដើម្បី​ឲ្យ​បង​ប្អូន​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។


ខ្ញុំ​ចង់​នៅ​ជិត​បង​ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង​ប្អូន​ទេ។


អ្នក​ដែល​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់​បែប​នេះ ត្រូវ​តែ​ឲ្យ​គេ​ក្រៀវ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។


បង​ប្អូន​បាន​ចាប់​ផ្ដើម​ជឿ​ល្អ​ណាស់ តើ​នរណា​រា‌រាំង​បង​ប្អូន​មិន​ឲ្យ​ស្ដាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?


អំណើះ​ត​ទៅ សូម​កុំ​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​មាន​ស្លាក​ស្នាម​របស់​អ៊ីសា នៅ​ក្នុង​រូប​កាយ​ខ្ញុំ​ស្រាប់​ហើយ។


ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​ជា «មនុស្ស​គ្រប់​លក្ខណៈ» ត្រូវ​តែ​មាន​គំនិត​បែប​នេះ​ឯង។ ប្រសិន​បើ​បង​ប្អូន​មាន​គំនិត​ផ្សេង​ត្រង់​ចំណុច​ណា​មួយ អុលឡោះ​មុខ​ជា​បំភ្លឺ​បង​ប្អូន​ឲ្យ​ដឹង​មិន​ខាន។


នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់ យើង​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​តែងតែ​ប្រព្រឹត្ដ​តាម​ពាក្យ​រំលឹក​ដាស់‌តឿន​របស់​យើង ហើយ​បង​ប្អូន​ក៏​នឹង​ប្រព្រឹត្ដ​តាម​ត​ទៅ​មុខ​ទៀត​ដែរ។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​អុលឡោះ​ទៀត។


ខ្ញុំ​សរសេរ​មក​លោក​ប្អូន ដោយ​ជឿ​ជាក់​ថា លោក​ប្អូន​មុខ​ជា​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្ញុំ។ ខ្ញុំ​ក៏​ដឹង​ថា លោក​ប្អូន​នឹង​ធ្វើ​លើស​ពី​ពាក្យ ដែល​ខ្ញុំ​សុំ​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម