យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចំរើនឡើង
២ កូរិនថូស 13:9 - អាល់គីតាប យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងទូរអាសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ Khmer Christian Bible ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះយើងមានអំណរ នៅពេលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ។ យើងអធិស្ឋានសូមសេចក្តីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា |
យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ដ ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចំរើនឡើង
បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងថា ចូរមានចិត្ដគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។
យើងជាមនុស្សលេលា ព្រោះតែអាល់ម៉ាហ្សៀស រីឯបងប្អូនវិញ បងប្អូនជាអ្នកចេះដឹងរួមជាមួយអាល់ម៉ាហ្សៀស យើងជាមនុស្សទន់ខ្សោយ តែបងប្អូនជាមនុស្សខ្លាំងពូកែ បងប្អូនមានសិរីរុងរឿង តែយើងត្រូវគេមើលងាយ។
ប្រសិនបើខ្ញុំត្រូវអួតខ្លួន នោះខ្ញុំនឹងអួតតែអំពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។
នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្ដគ្នា ចូរមានចិត្ដគំនិតតែមួយ ចូររស់នៅដោយសុខសាន្ដជាមួយគ្នា នោះអុលឡោះដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ មុខជានៅជាមួយបងប្អូនមិនខាន។
អ៊ីសាត្រូវគេឆ្កាងដោយគាត់មានភាពទន់ខ្សោយ ប៉ុន្ដែ គាត់រស់ឡើងវិញ ដោយអំណាចរបស់អុលឡោះ។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយអ៊ីសាមែន ប៉ុន្ដែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយគាត់ ដោយអំណាចរបស់អុលឡោះ។
ដូច្នេះ សេចក្ដីស្លាប់ចេះតែយាយីយើង រីឯបងប្អូនវិញ បងប្អូនចេះតែមានជីវិតចំរើនឡើង។
បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលបន្ទូលសន្យានៃអុលឡោះដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជម្រះខ្លួនឲ្យបានបរិសុទ្ធ ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីឲ្យបានបរិសុទ្ធទាំងស្រុង ដោយគោរពកោតខ្លាចអុលឡោះ។
ដូច្នេះ យើងផ្សព្វផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀសនេះហើយ យើងដាស់តឿន និងប្រៀនប្រដៅមនុស្សគ្រប់ៗគ្នា ដោយប្រើប្រាជ្ញាគ្រប់យ៉ាង ធ្វើឲ្យគេទាំងអស់គ្នាបានគ្រប់លក្ខណៈនៅក្នុងអាល់ម៉ាហ្សៀស។
លោកអេប៉ាប្រាសដែលនៅស្រុកជាមួយបងប្អូន ក៏សូមជម្រាបសួរមកបងប្អូនដែរ។ គាត់ជាអ្នកបម្រើអាល់ម៉ាហ្សៀសអ៊ីសា ហើយគាត់តែងតែតយុទ្ធសម្រាប់បងប្អូន ដោយទូរអា ឥតឈប់ឈរ ដើម្បីឲ្យបងប្អូនមានជំហររឹងប៉ឹង បានគ្រប់លក្ខណៈ និងសុខចិត្ដធ្វើតាមបំណងរបស់អុលឡោះ គ្រប់ជំពូកទាំងអស់។
ទាំងយប់ទាំងថ្ងៃ យើងទទូចសូមទ្រង់មេត្ដាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
ក្នុងគោលបំណងឲ្យអ្នកបម្រើរបស់អុលឡោះ មានសមត្ថភាព និងប្រុងប្រៀបខ្លួនជាស្រេច ដើម្បីប្រព្រឹត្ដអំពើល្អគ្រប់ជំពូក។
និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ
សូមអុលឡោះប្រទានឲ្យបងប្អូនមានសមត្ថភាព នឹងប្រព្រឹត្ដអំពើល្អគ្រប់យ៉ាង តាមបំណងរបស់ទ្រង់។ សូមទ្រង់សម្រេចការអ្វីដែលគាប់បំណងទ្រង់នៅក្នុងយើងតាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿងរបស់អ៊ីសាអាល់ម៉ាហ្សៀសអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!
ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីអាល់ម៉ាហ្សៀសនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឥតបានការ អំពីជំនឿលើអុលឡោះ
បន្ទាប់ពីបងប្អូនបានរងទុក្ខលំបាកមួយរយៈពេលខ្លីនេះរួចហើយ អុលឡោះប្រកបដោយសេចក្តីប្រណីសន្តោសគ្រប់យ៉ាង ដែលបានត្រាស់ហៅបងប្អូន ឲ្យទទួលសិរីរុងរឿងដ៏ស្ថិតស្ថេរអស់កល្បជានិច្ចរួមជាមួយអាល់ម៉ាហ្សៀស ទ្រង់នឹងលើកបងប្អូនឲ្យមានជំហរឡើងវិញ ប្រទានឲ្យបងប្អូនបានរឹងប៉ឹង មានកម្លាំង និងឲ្យបងប្អូនបានមាំមួនឥតរង្គើឡើយ។