គាត់មានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្តេចទតនៅក្រុងម៉ាហាណែម គាត់ផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្តេចទតត្រូវការ ដ្បិតគាត់ជាអ្នកមានស្តុកស្តម្ភ។
១ សាំយូអែល 9:1 - អាល់គីតាប ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីស ជាអភិជនម្នាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអ្នកខាងបេនយ៉ាមីនម្នាក់ ឈ្មោះគីសជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោ សេរ៉ោជាកូនបេកូរេ បេកូរេជាកូនអ័ភីយ៉ា អ័ភីយ៉ាជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានបុរសម្នាក់ឈ្មោះគីស ជាកូនរបស់លោកអបៀល ជាចៅរបស់លោកសេរោ ជាចៅទួតរបស់លោកបេកូរ៉ា ក្នុងអំបូរអភីយ៉ា។ លោកគីសជាអភិជនមួយរូប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមានពួកបេនយ៉ាមីនម្នាក់ ឈ្មោះគីស ជាកូនអ័បៀល ដែលអ័បៀលជាកូនសេរ៉ោៗ ជាកូនបេកូរ៉ាៗ ជាកូនអ័ភីយ៉ាៗ ជាកូនពួកបេនយ៉ាមីនម្នាក់ អ្នកនោះជាមនុស្សមានចិត្តក្លាហាន |
គាត់មានវ័យចាស់ជរាហើយ គឺអាយុប៉ែតសិបឆ្នាំ។ ពេលស្តេចទតនៅក្រុងម៉ាហាណែម គាត់ផ្គត់ផ្គង់អ្វីៗទាំងអស់ដែលស្តេចទតត្រូវការ ដ្បិតគាត់ជាអ្នកមានស្តុកស្តម្ភ។
នៅរាជធានីស៊ូសាន មានជនជាតិយូដាមួយនាក់ឈ្មោះ ម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាពូជពង្សរបស់លោកស៊ីម៉ាយ និងលោកគីស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។
គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។
បន្ទាប់មកទៀត គេបាននាំគ្នាសូមស្ដេចមួយនាក់ អុលឡោះក៏ប្រទានស្តេចសូលជាកូនរបស់លោកគីស ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។
គេរត់ទៅរកសូល នាំគាត់ចេញពីទីនោះមក គាត់ក៏ឈរនៅកណ្តាលចំណោមប្រជាជន។ គាត់មានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់គាត់ប៉ុណ្ណោះ។
លោកគីសជាឪពុករបស់ស្តេចសូល លោកនែរជាឪពុករបស់លោកអប៊ីនើរ អ្នកទាំងពីរត្រូវជាកូនរបស់លោកអបៀល។
នៅម៉ាអូន មានមហាសេដ្ឋីម្នាក់ ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។