ស្តេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្តេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ឲ្យស្តេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចំបាំងរបស់ស្តេច។
ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើមួយពាន់នាក់ និងជាមេលើហាសិបនាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់
ស្ដេចនឹងតែងតាំងមេកងឲ្យត្រួតទាហានមួយពាន់នាក់ ឬមេក្រុមដែលត្រួតទាហានហាសិបនាក់។ ស្ដេចប្រើអ្នកខ្លះឲ្យទៅភ្ជួររាស់ ច្រូតកាត់ថ្វាយស្ដេច ហើយខ្លះទៀតផលិតគ្រឿងអាវុធ និងគ្រឿងប្រដាប់រទេះចម្បាំងរបស់ស្ដេច។
ទ្រង់នឹងដំរូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ នឹងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចំរូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ នឹងប្រដាប់សំរាប់រាជរថទ្រង់
ស្តេចស៊ូឡៃម៉ានតែងតាំងរាជប្រតិភូដប់ពីរនាក់ ឲ្យគ្រប់គ្រងលើស្រុកអ៊ីស្រអែលទាំងមូល អស់លោកទាំងនោះ មានភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារជូនគាត់ និងអស់អ្នកនៅក្នុងវាំង គឺម្នាក់ៗត្រូវផ្គត់ផ្គង់ស្បៀងអាហារមួយខែក្នុងមួយឆ្នាំ។
ម៉ូសាខឹងនឹងពួកមេទ័ព ពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ដែលវិលមកពីច្បាំងនោះ។
ស្តេចបានបញ្ជាទៅកាន់អ្នកបម្រើដែលឈរនៅក្បែរនោះថា៖ «កូនចៅពុនយ៉ាមីនអើយ! ចូរស្តាប់យើង! តើកូនលោកអ៊ីសាយមានផ្តល់ដីស្រែ និងចម្ការទំពាំងបាយជូរដល់អ្នកទាំងអស់គ្នា ដូចយើងដែរឬទេ? តើវាបានតែងតាំងអ្នករាល់គ្នា ឲ្យធ្វើជាមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឬទេ?
ស្តេចនឹងប្រើកូនស្រីៗរបស់អ្នករាល់គ្នាឲ្យធ្វើជាអ្នកលាបគ្រឿងក្រអូប អ្នកដាំបាយ និងអ្នកធ្វើនំ។