ស្តេចយ៉ូសាផាតភ័យខ្លាចជាខ្លាំង ស្តេចក៏សម្រេចចិត្តទូរអាសួរអុលឡោះតាអាឡា ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
១ សាំយូអែល 7:7 - អាល់គីតាប កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រអែលប្រជុំគ្នានៅមីសប៉ា ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រអែលភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្ដេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពួកភីលីស្ទីនឮថា ពួកកូនចៅអ៊ីស្រាអែលបានប្រជុំគ្នានៅមីសប៉ាដូច្នោះ នោះពួកមេនៃសាសន៍ភីលីស្ទីនក៏ឡើងមកទាស់នឹងគេ កាលពួកកូនចៅអ៊ីស្រាអែលបានដឹង នោះគេភ័យខ្លាចនឹងពួកភីលីស្ទីន |
ស្តេចយ៉ូសាផាតភ័យខ្លាចជាខ្លាំង ស្តេចក៏សម្រេចចិត្តទូរអាសួរអុលឡោះតាអាឡា ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។
កាលឃើញស្តេចហ្វៀរ៉អ៊ូន និងកងទ័ពអេស៊ីបដេញតាមប្រកិតពីក្រោយដូច្នេះ ជនជាតិអ៊ីស្រអែលភិតភ័យជាខ្លាំង ហើយស្រែកអង្វររកអុលឡោះតាអាឡា។
កាលប្រជាជនអ៊ីស្រអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមរូងធំ តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។
កាលស្តេចសូល និងប្រជាជនអ៊ីស្រអែលទាំងមូល ឮពាក្យសំដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រហើយភ័យខ្លាចជាខ្លាំង។