កូនរបស់លោកបេន-ដេកើរ គ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
១ សាំយូអែល 6:12 - អាល់គីតាប មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេម៉េស វាដើរតាមផ្លូវទាំងស្រែករោទ៍ តែមិនងាកឆ្វេងងាកស្តាំឡើយ។ ស្តេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេម៉េស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចគោនោះក៏ចេញតម្រង់តាមផ្លូវទៅបេត-សេមែស គឺទៅតាមថ្នល់តែមួយនោះ ទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ពួកមេនៃសាសន៍ភីលីស្ទីនក៏ដើរតាមរហូតដល់ព្រំប្រទល់បេត-សេមែស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មេគោទាំងនោះដើរតម្រង់ទៅកាន់បេតសេមែស វាដើរតាមផ្លូវ ទាំងស្រែករោទ៍ តែមិនងាកឆ្វេង ងាកស្ដាំឡើយ។ ស្ដេចត្រាញ់នៃជនជាតិភីលីស្ទីននាំគ្នាដើរតាមក្រោយរទេះនោះ រហូតដល់ព្រំប្រទល់បេតសេមែស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគោនោះក៏ចេញដំរង់តាមផ្លូវទៅឯបេត-សេមែស គឺទៅតាមថ្នល់តែ១នោះទាំងរោទ៍បណ្តើរ ឥតមានងាកបែរទៅខាងស្តាំឬខាងឆ្វេងឡើយ ឯពួកមេនៃសាសន៍ភីលីស្ទីន គេក៏ដើរតាមរហូតដល់ព្រំស្រុកបេត-សេមែស |
កូនរបស់លោកបេន-ដេកើរ គ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។
ជនជាតិអ៊ីស្រអែលជម្រាបស្តេចទៀតថា៖ «យើងខ្ញុំគ្រាន់តែដើរតាមផ្លូវ ប្រសិនបើយើងខ្ញុំ និងហ្វូងសត្វរបស់យើងខ្ញុំផឹកទឹករបស់ស្តេច នោះយើងខ្ញុំនឹងបង់ថ្លៃ។ យើងខ្ញុំមិនធ្វើអ្វីឡើយ យើងខ្ញុំគ្រាន់តែដើរកាត់ប៉ុណ្ណោះ»។
ពីបាឡាព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជំរាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេម៉េស ដោយកាត់តាមធីមណា
ពួកគេយកហិបរបស់អុលឡោះតាអាឡា ព្រមទាំងប្រអប់ដែលមានរូបកណ្តុរមាស និងរូបឫសដូងបាតធ្វើអំពីមាសដាក់លើរទេះ។
ពេលនោះ ប្រជាជននៅបេតសេម៉េសកំពុងតែច្រូតស្រូវនៅតាមជ្រលងភ្នំ។ កាលពួកគេងើបមុខឡើង ក្រឡេកមើលទៅ ឃើញហិបនោះមកដល់ ពួកគេត្រេកអរយ៉ាងខ្លាំង។
ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះ ឆ្ពោះទៅស្រុកអ៊ីស្រអែលត្រង់បេតសេម៉េស នោះសឲ្យឃើញថា ពិតជាអុលឡោះតាអាឡា ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនទ្រង់ទេ ដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។