អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
១ សាំយូអែល 4:19 - អាល់គីតាប រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្តើមយកហិបរបស់អុលឡោះហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្តើមឈឺផ្ទៃហើយសំរាលកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទម្ងន់ជិតសម្រាលហើយ ពេលឮដំណឹងថាគេចាប់យកហិបនៃព្រះ ឪពុកក្មេក និងប្តីខ្លួនបានស្លាប់ដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសម្រាលកូនមកភ្លាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនប្រសាស្រីរបស់លោកអេលី គឺប្រពន្ធរបស់លោកភីនេហាស មានផ្ទៃពោះគ្រប់ខែហើយ។ កាលនាងទទួលដំណឹងថា គេបានដណ្ដើមយកហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ នោះនាងទន់ជង្គង់ ចាប់ផ្ដើមឈឺផ្ទៃ ហើយសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកូនប្រសាលោក ជាប្រពន្ធភីនេហាស នាងមានទំងន់ជិតសំរាលហើយ កាលឮដំណឹងពីគេចាប់យកហឹបនៃព្រះ នឹងពីឪពុកក្មេក ហើយនឹងប្ដីខ្លួនបានស្លាប់ហើយដូច្នោះ នោះស្រាប់តែនាងចាប់ឈឺពោះ ហើយឱនខ្លួនសំរាលកូនមកភ្លាម |
អុលឡោះមានបន្ទូលមកស្ត្រីថា៖ «នៅពេលនាងមានផ្ទៃពោះ យើងនឹងធ្វើឲ្យនាងរងទុក្ខលំបាកយ៉ាងខ្លាំង នាងនឹងសំរាលកូន ទាំងឈឺចុកចាប់។ តណ្ហាជំរុញនាងឲ្យត្រូវការប្ដី តែប្ដីនឹងធ្វើជាម្ចាស់លើនាង»។
ពេលគាត់កំពុងតែសំរាលកូន យ៉ាងឈឺចុកចាប់នោះ ឆ្មបជម្រាបគាត់ថា៖ «កុំភ័យខ្លាចអី លោកស្រីមានកូនប្រុសមួយទៀត!»។
ពួកអ៊ីមុាំបានស្លាប់ដោយមុខដាវ ហើយស្ត្រីមេម៉ាយ មិនអាចធ្វើពិធីកាន់ទុក្ខបានទេ។
យើងនឹងធ្វើឲ្យដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ ហើយយើងនឹងធ្វើឲ្យប្រជាជាតិទាំងអស់នៅលើផែនដីឃើញថា ក្រុងនេះជាក្រុងត្រូវបណ្ដាសា»។
ពេលគេរៀបរាប់អំពីហិបរបស់អុលឡោះមិនទាន់ចប់ស្រួលបួលផង លោកអេលីធ្លាក់ពីកៅអី បោកត្រូវលើជ្រុងទ្វារ បាក់កស្លាប់មួយរំពេច ព្រោះគាត់មានវ័យចាស់ជរា ព្រមទាំងធាត់ទៀតផង។ លោកអេលីគ្រប់គ្រងលើជនជាតិអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ។
ពេលនាងជិតផុតដង្ហើម ពួកស្រីៗដែលនៅឈរក្បែរនាងពោលឡើងថា៖ «កុំភ័យខ្លាចអ្វី ព្រោះនាងសំរាលបានកូនប្រុសមួយ!»។ ប៉ុន្តែ នាងពុំយកចិត្តទុកដាក់ស្តាប់ ឬឆ្លើយតបទៅពួកគេវិញទេ។