មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
១ សាំយូអែល 28:5 - អាល់គីតាប កាលស្តេចសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន គាត់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចសូលបានទតឃើញពលទ័ពខាងពួកភីលីស្ទីន ទ្រង់ក៏ភ័យ ហើយមានព្រះហឫទ័យញាប់ញ័រជាខ្លាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលឃើញជំរំរបស់កងទ័ពភីលីស្ទីន ទ្រង់ភ័យខ្លាច ហើយញ័ររន្ធត់ជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសូលទ្រង់ទតឃើញពលទ័ពខាងពួកភីលីស្ទីន នោះទ្រង់ក៏ភ័យ ហើយមានព្រះទ័យញាប់ញ័រជាខ្លាំង |
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់ ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅ យ៉ាងរន្ធត់បំផុត។
មនុស្សពាលខ្លាចអ្វី ការនោះរមែងកើតឡើងដល់ខ្លួនគេ រីឯមនុស្សសុចរិតប្រាថ្នាចង់បានអ្វី អុលឡោះរមែងប្រទានឲ្យ។
មានគេនាំដំណឹងមកជម្រាបរាជវង្សរបស់ស្តេចទតថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យស្តេចអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។
ថ្ងៃមួយ ជនជាតិភីលីស្ទីនប្រមូលផ្តុំគ្នា មកបោះទ័ពនៅស៊ូណែម។ រីឯស្តេចសូលក៏ប្រមូលកងពលអ៊ីស្រអែលទាំងមូល មកបោះទ័ពនៅគីលបោដែរ។
ស្តេចសូលសួរអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់មិនឆ្លើយតបវិញឡើយ ទោះបីតាមការយល់សប្តិ ការផ្សងយូរីម ឬតាមរយៈណាពីក្តី។