ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 27:5 - អាល់គីតាប

ថ្ងៃ​មួយ ទត​ជម្រាប​ស្តេច​អគីស​ថា៖ «សូម​ជម្រាប​ស្តេច! ប្រសិន​បើ​ស្តេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ខ្ញុំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ខ្ញុំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ស្តេច​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​ទូល​ព្រះបាទ​អ័គីស​ថា៖ «បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូល‌បង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខេត្ត​របស់​ទ្រង់ ឲ្យ​ទូល‌បង្គំ​បាន​អា‌ស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា‌មួយ​ទ្រង់​ឡើយ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ថ្ងៃ​មួយ លោក​ដាវីឌ​ទូល​សួរ​ព្រះ‌បាទ​អគីស​ថា៖ «បពិត្រ​ព្រះ‌ករុណា! ប្រសិន​បើ​ស្ដេច​ពិត​ជា​អនុ‌គ្រោះ​ដល់​ទូលបង្គំ​មែន សូម​មេត្តា​ប្រទាន​ភូមិ​ស្រុក​ណា​មួយ​ឲ្យ​ទូលបង្គំ​ទៅ​ស្នាក់​អាស្រ័យ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ជា​មួយ​ព្រះ‌ករុណា​ឡើយ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដាវីឌ លោក​ទូល​នឹង​អ័គីស​ថា បើ​ទូលបង្គំ​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ទ្រង់​ឥឡូវ នោះ​សូម​ទ្រង់​ឲ្យ​គេ​ចែក​ទី​កន្លែង​ដល់​ទូលបង្គំ នៅ​ទី​ក្រុង​ណា​មួយ ក្នុង​អាណា​ខែត្រ​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​អាស្រ័យ​នៅ​ផង ដ្បិត​មិន​គួរ​ឲ្យ​ទូលបង្គំ ជា​បាវ​ទ្រង់ បាន​នៅ​ក្នុង​ទី​ក្រុង​ធំ​របស់​ស្តេច ជា​មួយ​នឹង​ទ្រង់​ទេ

សូមមើលជំពូក



១ សាំ‌យូ‌អែល 27:5
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​និយាយ​ទៅ​កាន់​ស្តេច​ថា “តាំង​ពី​ក្មេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ចិញ្ចឹម​សត្វ ដូច​ដូន​តា​របស់​យើង​ខ្ញុំ​ដែរ”។ បើ​និយាយ​ដូច្នេះ បងៗ​នឹង​អាច​រស់​នៅ​ក្នុង​តំបន់​កូសែន ដ្បិត​ជន‌ជាតិ​អេស៊ីប​ស្អប់​ពួក​គង្វាល​ណាស់»។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថាៈ «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា


មាន​គេ​ជម្រាប​ស្តេច​សូល​ថា ទត​ភៀស​ខ្លួន​ទៅ​នៅ​ក្រុង​កាថ។ ដូច្នេះ ស្តេច​ក៏​ឈប់​ដេញ​តាម​គាត់​ទៀត។


នៅ​ថ្ងៃ​នោះ ស្តេច​អគីស​ប្រទាន​ក្រុង​ស៊ីគ‌ឡាក់​ឲ្យ​ទត។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នោះ​នៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។