នៅគ្រាដែលស្តេចទតភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីស្តេចសូល ជាកូនរបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយស្តេចទតជានិច្ច។
១ សាំយូអែល 27:2 - អាល់គីតាប ទតនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ស្តេចអគីស ជាបុត្ររបស់ស្តេចម៉ាអុក និងជាស្តេចក្រុងកាថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដាវីឌក៏នាំទាំងពួកប្រាំមួយរយនាក់ ដែលនៅជាមួយលោក ទៅស្រុករបស់ព្រះបាទអ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រេចហើយ ដាវីឌក៏ក្រោកឡើងនាំទាំងពួក៦០០នាក់ ដែលនៅជាមួយនឹងលោក ទៅឯស្រុករបស់អ័គីស ជាបុត្រម៉ាអូក ដែលជាស្តេចក្រុងកាថទៅ |
នៅគ្រាដែលស្តេចទតភៀសខ្លួនទៅស៊ីគឡាក់ ដើម្បីរត់គេចពីស្តេចសូល ជាកូនរបស់លោកគីស មានអ្នកខ្លះបានភៀសខ្លួនទៅជាមួយដែរ។ អ្នកទាំងនោះសុទ្ធតែជាទាហានអង់អាច ហើយត្រៀមខ្លួនចេញប្រយុទ្ធរួមជាមួយស្តេចទតជានិច្ច។
ពួកអ្នកបម្រើរបស់ស្តេចអគីសជម្រាបស្តេចថា៖ «អ្នកនេះគឺទតជាស្តេចស្រុកអ៊ីស្រអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ស្តេចសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។
ទតក៏បញ្ជាទៅអស់អ្នកដែលនៅជាមួយគាត់ថា៖ «ចូរយកដាវគ្រប់ៗគ្នាមក!»។ ពួកគេយកដាវមកសៀតនៅចង្កេះ ហើយទតក៏សៀតដាវនៅចង្កេះដែរ។ គាត់នាំមនុស្សប្រមាណបួនរយនាក់ចេញទៅជាមួយ ហើយទុកពីររយនាក់ទៀតឲ្យនៅរក្សារបស់របរ។
ទតសួរអុលឡោះតាអាឡាថា៖ «ប្រសិនបើខ្ញុំដេញតាមពួកចោរនោះ តើខ្ញុំតាមទាន់ឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរដេញតាមពួកគេចុះ អ្នកនឹងតាមទាន់ ព្រមទាំងរំដោះអស់អ្នកដែលគេកៀរយកទៅនោះបានមកវិញផង»។
ទត និងទាហានទាំងប្រាំមួយរយនាក់ ដែលនៅជាមួយគាត់ នាំគ្នាចេញដំណើរទៅ។ លុះទៅដល់ទឹកជ្រោះបេសោរ ទាហានមួយក្រុមឈប់នៅទីនោះ។