ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 26:5 - អាល់គីតាប

ពេល​នោះ ទត​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ស្តេច​សូល។ គាត់​ឃើញ​កន្លែង​ដែល​ស្តេច​សម្រាន្ត ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេ‌ទ័ព​របស់​ស្តេច​សម្រាន្ត​ដែរ។ ស្តេច​សូល​សម្រាន្ត​នៅ​កណ្តាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​ដាវីឌ​រៀបចំ​ចេញ​ទៅ​កន្លែង​ដែល​ស្ដេច​សូល​បាន​បោះ​ទ័ព លោក​ក៏​ឃើញ​កន្លែង​ស្ដេច​សូល និង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ព្រះ‌អង្គ​បាន​ដេក​នៅ ឯ​ស្ដេច​សូល​បាន​ផ្ទំ​នៅ​កណ្ដាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្ដា​ទ័ព​ដេក​នៅ​ព័ទ្ធ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ដាវីឌ​ចេញ​ដំណើរ​ទៅ​ដល់​ជំរំ​របស់​ព្រះ‌បាទ​សូល។ លោក​ឃើញ​កន្លែង​ដែល​ស្ដេច​ផ្ទំ ហើយ​ឃើញ​កន្លែង​ដែល​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ និង​ជា​មេ‌ទ័ព​របស់​ស្ដេច​សម្រាន្ដ​ដែរ។ ព្រះ‌បាទ​សូល​ផ្ទំ​នៅ​កណ្ដាល​ជំរំ ហើយ​ពល​ទ័ព​បោះ​ជំរំ​ជុំ‌វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដាវីឌ​រៀបចំ​ចេញ​ទៅ​ឯ​កន្លែង ដែល​សូល​បាន​បោះ​ទ័ព​នោះ លោក​ក៏​ឃើញ​កន្លែង​ដែល​សូល នឹង​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ទ្រង់​បាន​ដេក​នៅ ឯ​សូល​ទ្រង់​ផ្ទំ​នៅ​កណ្តាល​វង់​ទី​បោះ​ទ័ព ហើយ​បណ្តា​ទ័ព គេ​ដេក​នៅ​ព័ទ្ធ​ជុំវិញ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 26:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អប៊ី‌នើរ​មក​ដល់​ក្រុង​ហេ‌ប្រូន​វិញ លោក​យ៉ូអាប់​នាំ​គាត់​ចេញ​ឆ្ងាយ​ពី​មាត់​ទ្វារ​ក្រុង ធ្វើ​ហាក់​ដូច​ជា​ចង់​និយាយ​ជា​មួយ​គាត់​ដោយ​សម្ងាត់។ នៅ​ទីនោះ លោក​យ៉ូអាប់​ចាក់​លោក​អប៊ី‌នើរ​មួយ​កាំបិត​ត្រង់​ពោះ ដើម្បី​សង‌សឹក​ឲ្យ​លោក​អេសា‌អែល​ជា​ប្អូន ហើយ​លោក​អប៊ី‌នើរ​ក៏​ស្លាប់​ទៅ។


លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ស្តេច​សូល​ស្តេច​សូល ជា​ឪពុក​របស់​សម្តេច​យ៉ូណា‌ថាន ម៉ាលគី-‌ស៊ូអា អប៊ី‌ណាដាប់ និង​អែស‌បាល។


ទត​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​អ្នក​គង្វាល ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ទត​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។


កាល​ស្តេច​សូល​ឃើញ​ទត​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលី‌ស្ទីន គាត់​ក៏​សួរ​លោក​អប៊ី‌នើរ​ជា​មេ‌ទ័ព​ថា៖ «អប៊ី‌នើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ី‌នើរ​ឆ្លើយ​តប​វិញ​ថា៖ «បាទ​ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ»។


គាត់​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ស៊ើប​ការណ៍​រួច​ដឹង​ថា ស្តេច​សូល​មក​ដល់​ប្រាកដ​មែន។


ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន មាន​បុរស​ម្នាក់​ឈ្មោះ​គីស ជា​កូន​របស់​លោក​អបៀល ជា​ចៅ​របស់​លោក​សេរោ ជា​ចៅ​ទួត​របស់​លោក​បេកូ‌រ៉ា ក្នុង​អំបូរ​អភី‌យ៉ា។ លោក​គីស ជា​អភិ‌ជន​ម្នាក់