ស្តេចទតខឹងនឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។
១ សាំយូអែល 26:16 - អាល់គីតាប ខ្ញុំសុំជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកអ្នកគួរតែស្លាប់ ដោយមិនបានរក្សាការពារចៅហ្វាយរបស់ខ្លួន គឺស្តេចដែលអុលឡោះតាអាឡាបានតែងតាំង។ មើល! នេះនែ៎ លំពែងរបស់ស្តេច និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេច!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរតែស្លាប់ ព្រោះអ្នករាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលនៅត្រង់ក្បាលដំណេកទ្រង់ តើនៅឯណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរស្លាប់ហើយ ដោយព្រោះឯងរាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច នឹងក្អមទឹក ដែលបាននៅត្រង់ក្បាលដំណេកទ្រង់ នោះតើនៅឯណា។ |
ស្តេចទតខឹងនឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានប្រសាសន៍ទៅកាន់ណាថានថា៖ «យើងសូមស្បថក្នុងនាមអុលឡោះតាអាឡា ដែលនៅអស់កល្បថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។
ទោះបីស្តេចយល់ឃើញថា ពូជពង្សទាំងអស់របស់ស្តេចសូល ជាជីតាខ្ញុំ ត្រូវតែស្លាប់ក៏ដោយ ក៏ស្តេចបានប្រោសប្រទានឲ្យខ្ញុំចូលរួម ក្នុងចំណោមអស់អ្នកដែលបរិភោគជាមួយស្តេចដែរ។ ខ្ញុំគ្មានសិទ្ធិនឹងសូមអ្វីពីស្តេចទៀតឡើយ»។
បន្ទាប់មកស្តេចស៊ូឡៃម៉ានបញ្ជាទៅអ៊ីមុាំអបៀថើរថា៖ «ចូរវិលត្រឡប់ទៅកាន់ភូមិស្រុករបស់អ្នកនៅអាណាថោតវិញចុះ។ លោកគួរតែស្លាប់ ប៉ុន្តែ យើងមិនចង់សម្លាប់អ្នកក្នុងថ្ងៃនេះទេ ព្រោះអ្នកធ្លាប់សែងហិបសម្ពន្ធមេត្រីរបស់ អុលឡោះតាអាឡាជាម្ចាស់ ដើរពីមុខស្តេចទត ជាបិតារបស់យើង ហើយអ្នកក៏ធ្លាប់រួមសុខទុក្ខជាមួយបិតារបស់យើង ក្នុងពេលលំបាកវេទនាដែរ»។
ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។
សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយទ្រង់មានអំណាច សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។
រីឯយើងទាំងអស់គ្នាវិញ ពីដើមយើងក៏ដូចពួកគេដែរ យើងបានបណ្ដោយខ្លួនទៅតាមតណ្ហាលោភលន់នៃនិស្ស័យលោកីយ៍របស់យើង យើងប្រព្រឹត្ដអំពើផ្សេងៗតាមបំណងចិត្ដគំនិតរបស់លោកីយ៍។ ពីកំណើតមកយើងជាមនុស្ស ដែលត្រូវតែទទួលទោសពីអុលឡោះ ដូចមនុស្សឯទៀតៗដែរ
តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យបានឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។
ទតមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយគាត់ថា៖ «សូមអុលឡោះតាអាឡាទប់ខ្ញុំកុំឲ្យសម្លាប់ចៅហ្វាយរបស់ខ្ញុំ ដែលអុលឡោះតាអាឡាបានតែងតាំងជាស្តេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាបានតែងតាំងទេ»។
ប៉ុន្តែ សូមអុលឡោះតាអាឡាឃាត់ខ្ញុំ កុំឲ្យលើកដៃប្រហារស្តេចដែលទ្រង់បានតែងតាំងនោះឡើយ! ដូច្នេះ ចូរយកតែលំពែងដែលនៅក្បាលដំណេករបស់ស្តេច និងក្អមទឹកប៉ុណ្ណោះ រួចយើងចេញទៅវិញ!»។
ទតមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថ មែនឬមិនមែន! នៅស្រុកអ៊ីស្រអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមស្តេច ជាចៅហ្វាយរបស់លោក? ដ្បិតមានប្រជាជនម្នាក់ បានលបចូលទៅសម្លាប់ស្តេច ជាអម្ចាស់របស់លោក។
ប៉ុន្តែ ទតមានប្រសាសន៍ទៅលោកអប៊ីសាយថា៖ «ទេ! កុំសម្លាប់ស្តេច ដ្បិតអ្នកណាលើកដៃប្រហារស្តេចដែលអុលឡោះតាអាឡាតែងតាំង អ្នកនោះមិនអាចរួចខ្លួនឡើយ»។