១ សាំយូអែល 26:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ អញស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរស្លាប់ហើយ ដោយព្រោះឯងរាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំងឲ្យ ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច នឹងក្អមទឹក ដែលបាននៅត្រង់ក្បាលដំណេកទ្រង់ នោះតើនៅឯណា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ឯងធ្វើយ៉ាងដូច្នេះមិនល្អទេ យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា ឯងគួរតែស្លាប់ ព្រោះអ្នករាល់គ្នាមិនបានរក្សាចៅហ្វាយរបស់ខ្លួន ដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង ឥឡូវនេះ ចូរឯងមើលលំពែងរបស់ស្តេច និងក្អមទឹក ដែលនៅត្រង់ក្បាលដំណេកទ្រង់ តើនៅឯណា?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ខ្ញុំសុំជម្រាបលោក ក្នុងនាមព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកលោកគួរតែស្លាប់ ដោយមិនបានរក្សាការពារម្ចាស់របស់ខ្លួន គឺស្ដេចដែលព្រះអម្ចាស់បានអភិសេក។ មើល! នេះនែ៎ លំពែងរបស់ព្រះករុណា និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្ដេច!»។ សូមមើលជំពូកអាល់គីតាប16 ខ្ញុំសុំជម្រាបលោក ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា លោកធ្វេសប្រហែសដូច្នេះមិនល្អទេ! ពួកអ្នកគួរតែស្លាប់ ដោយមិនបានរក្សាការពារចៅហ្វាយរបស់ខ្លួន គឺស្តេចដែលអុលឡោះតាអាឡាបានតែងតាំង។ មើល! នេះនែ៎ លំពែងរបស់ស្តេច និងក្អមទឹកដែលស្ថិតនៅក្បាលដំណេករបស់ស្តេច!»។ សូមមើលជំពូក |
ខណនោះ ស្តេចក៏មានបន្ទូលទៅអ័បៀថើរដ៏ជាសង្ឃថា ចូរឯងត្រឡប់ទៅឯស្រែចំការរបស់ឯង ដែលនៅស្រុកអាន៉ាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែយើងមិនសំឡាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហឹបនៃព្រះអម្ចាស់យេហូវ៉ា នៅចំពោះដាវីឌ ជាព្រះវរបិតាយើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់ព្រះវរបិតាយើងដែរ