លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
១ សាំយូអែល 26:14 - អាល់គីតាប លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្តេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅស្តេចដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌបានស្រែកហៅពួកបណ្ដាទ័ព និងអ័ប៊ីនើរ ជាកូននើរថា៖ «តើអ័ប៊ីនើរមិនឆ្លើយទេឬ?» អ័ប៊ីនើរឆ្លើយតបថា៖ «តើអ្នកណាដែលស្រែកហៅស្តេចដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្រែកដាស់ពួកបណ្តាទ័ព នឹងអ័ប៊ីនើរ ជាកូននើរថា នែ អ័ប៊ីនើរមិនឆ្លើយទេឬ នោះអ័ប៊ីនើរឆ្លើយឡើងថា តើអ្នកណាដែលស្រែកហៅស្តេចនោះ |
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។
ទតមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថ មែនឬមិនមែន! នៅស្រុកអ៊ីស្រអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមស្តេច ជាចៅហ្វាយរបស់លោក? ដ្បិតមានប្រជាជនម្នាក់ បានលបចូលទៅសម្លាប់ស្តេច ជាអម្ចាស់របស់លោក។