Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 26:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព នឹង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដាវីឌ​បាន​ស្រែក​ហៅ​ពួក​បណ្ដា​ទ័ព និង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា៖ «តើ​អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ?» អ័ប៊ី‌នើរ​ឆ្លើយ​តប​ថា៖ «តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្ដេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ព្រះ‌ករុណា​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​ស្រែក​ហៅ​កង‌ទ័ព រួច​ហៅ​លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ​ថា៖ «លោក​អប៊ី‌នើរ​អើយ ម្តេច​ក៏​មិន​ឆ្លើយ!»។ លោក​អប៊ី‌នើរ​ស្រែក​សួរ​វិញ​ថា៖ «តើ​អ្នក​ជា​នរណា បាន​ជា​ហ៊ាន​ស្រែក​ហៅ​ស្តេច​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 26:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម


ឯ​ជាយា​របស់​ទ្រង់​ព្រះ‌នាម​ជា​អ័ហ៊ី‌ណោម ជា​កូន​អ័ហ៊ីម៉ាស ហើយ​មេ‌ទ័ព​របស់​ទ្រង់​ឈ្មោះ​អ័ប៊ី‌នើរ ជា​កូន​នើរ ដែល​ជា​មា​របស់​សូល


ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល


ដាវីឌ​ឆ្លើយ​តប​ទៅ​អ័ប៊ី‌នើរ​ថា តើ​ឯង​មិន​មែន​ជា​មនុស្ស​ទេ​ឬ​អី តើ​មាន​អ្នក​ឯ​ណា ក្នុង​បណ្តា​សាសន៍​អ៊ីស្រាអែល ឲ្យ​ដូច​ជា​ឯង​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​រក្សា​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង ដ្បិត​មាន​មនុស្ស​ម្នាក់​បាន​ចូល​មក ចង់​បំផ្លាញ​ស្តេច ជា​ចៅហ្វាយ​នៃ​ឯង​ចោល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម