យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
១ សាំយូអែល 23:28 - អាល់គីតាប ស្តេចសូលក៏ឈប់ដេញតាមទត ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះសូលក៏ឈប់ដេញតាមដាវីឌ ហើយក៏វិលត្រឡប់ទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសូលទ្រង់ក៏លែងដេញតាមដាវីឌ ត្រឡប់វិលទៅច្បាំងនឹងពួកភីលីស្ទីនវិញ ហេតុនោះបានជាគេហៅទីនោះថា សេឡា-ហាម៉ាលេកុត |
យើងបានរួចជីវិត ដូចបក្សាបក្សី គេចផុតពីលប់របស់ព្រាន គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
ស្តេចសូលព្រមទាំងពលទាហាន ចេញទៅតាមរកទត។ មានគេប្រាប់ដំណឹងនេះដល់ទត គាត់ក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលស្តេចសូលជ្រាបហើយ គាត់តាមរកទតនៅវាលរហោស្ថាននោះ។
ពេលនោះស្រាប់តែមានអ្នកនាំសារម្នាក់ មកជម្រាបស្តេចសូលថា៖ «សូមស្តេចទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។
កាលស្តេចសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេជម្រាបស្តេចថា៖ «ទតរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។
ស្តេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រអែលទាំងមូល ចេញទៅតាមរកទត និងពួកគាត់នៅទល់មុខថ្មពពែព្រៃ។