តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាកូនប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាកូនម្នាក់ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។
១ សាំយូអែល 2:23 - អាល់គីតាប លោកអេលីក៏ពោលទៅកូនៗរបស់គាត់ថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសួរថា៖ «ហេតុអ្វីបានជាកូនប្រព្រឹត្តអំពើយ៉ាងនេះ? ពុកបានឮប្រជាជនគ្រប់គ្នានិយាយពីអំពើអាក្រក់របស់កូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីក៏ពោលទៅកូនៗរបស់លោកថា៖ «ហេតុអ្វីបានជាកូនធ្វើដូច្នេះ? ពុកបានឮប្រជាជននិយាយពីអំពើអាក្រក់របស់កូនគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះលោកសួរថា ហេតុអ្វីបានជាឯងប្រព្រឹត្តអំពើយ៉ាងនេះ ដ្បិតអញបានឮបណ្តាជននិយាយ ពីអំពើអាក្រក់របស់ឯងនេះ |
តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាកូនប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាកូនម្នាក់ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។
ឫកពារបស់ពួកគេសំដែងឲ្យឃើញថា ពួកគេមានទោស ពួកគេប្រព្រឹត្តអំពើបាបដូចអ្នកក្រុងសូដុម គឺគេប្រព្រឹត្តដោយឥតអៀនខ្មាស ឥតលាក់លៀមសោះឡើយ។ ពួកគេត្រូវវេទនាជាមិនខាន ព្រោះគេបង្កទោសខ្លួនឯង!
ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។
ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អមកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកអុលឡោះដ៏នៅអស់កល្បជានិច្ចវិញ ជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។
គាត់ក៏ដួលហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សូលអើយសូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំ?»។
ដល់ទីបំផុតអ្នកទាំងនោះត្រូវវិនាសអន្ដរាយ គេយកក្រពះធ្វើជាព្រះ យកកេរ្ដិ៍ខ្មាសធ្វើជាកិត្ដិយសហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។
លោកអេលីមានវ័យកាន់តែចាស់ជរាណាស់ហើយ គាត់ឮគេនិយាយពីអំពើផ្សេងៗ ដែលកូនប្រុសទាំងពីររបស់គាត់បានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលទាំងមូល ជាពិសេស គាត់ឮថា កូនរបស់គាត់តែងតែដេកជាមួយស្រីៗ ដែលធ្វើការនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។
កូនអើយមិនត្រូវធ្វើបែបនេះឡើយ អ្វីៗទាំងប៉ុន្មានដែលពុកបានឮប្រជាជននិយាយពីកូននោះ អាក្រក់ហួសហេតុណាស់!