ស្តេចស្រុកអ៊ីស្រអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើឲ្យកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។
១ សាំយូអែល 19:8 - អាល់គីតាប សង្គ្រាមចេះតែកើតមាន តទៅមុខទៀត។ ទតចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខគាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម័យនោះ កើតមានចម្បាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសម្លាប់ជីវិតគេយ៉ាងសម្បើម គេក៏រត់ពីមុខលោកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សង្គ្រាមចេះតែកើតមានតទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សម័យនោះ កើតមានចំបាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសំឡាប់ជីវិតគេយ៉ាងសំបើម គេក៏រត់ពីមុខលោកទៅ។ |
ស្តេចស្រុកអ៊ីស្រអែលចេញមកវាយពលទ័ពសេះ និងរទេះចំបាំង ធ្វើឲ្យកងទ័ពស៊ីរីបរាជ័យយ៉ាងធ្ងន់។
ប្រសិនបើមានកងទ័ពមកឡោមព័ទ្ធខ្ញុំ ក៏ចិត្តខ្ញុំមិនភ័យខ្លាចអ្វីដែរ ប្រសិនបើមានគេលើកគ្នាមកច្បាំងនឹងខ្ញុំ ក៏ខ្ញុំនៅតែសង្ឃឹមទុកចិត្តលើអុលឡោះជានិច្ច។
ពួកមេទ័ពរបស់ជនជាតិភីលីស្ទីនតែងតែនាំគ្នាចេញមកទន្ទ្រាន ប៉ុន្តែ គ្រប់ពេលប្រយុទ្ធ ទតទទួលជ័យជំនះ ច្រើនជាងអ្នកបម្រើឯទៀតៗរបស់ស្តេចសូល ជាហេតុនាំឲ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង។
បន្ទាប់មក សម្តេចយ៉ូណាថានទៅហៅទតមក ហើយរៀបរាប់សេចក្តីទាំងនោះប្រាប់គាត់ រួចនាំគាត់ចូលមកជួបស្តេចសូល។ ទតក៏នៅបម្រើស្តេចសូល ដូចពីដើម។
ថ្ងៃមួយ ស្តេចសូលកំពុងនៅក្នុងម៉ាស្ទិទទាំងកាន់លំពែងផង។ ពេលនោះ អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលស្តេច ក្នុងពេលដែលទតកំពុងតែលេងពិណ។
ទត និងអ្នកដែលនៅជាមួយគាត់ចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្តើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ទតរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។