បន្ទាប់មក នាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្តប់ឲ្យផង។
១ សាំយូអែល 19:16 - អាល់គីតាប ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកនោះបានទៅដល់ ឃើញមានតែរូបព្រះផ្តេកនៅលើគ្រែ និងខ្នើយរោមពពែ ដាក់កើយក្បាលទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកទាហានវិលទៅវិញ ហើយឃើញតែរូបបដិមានៅលើគ្រែ និងស្បែកពពែនៅលើខ្នើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនឹងខ្នើយរោមពពែ ដាក់កើយក្បាលទេ |
បន្ទាប់មក នាងមិកាល់យករូបបដិមាមួយមកដាក់លើគ្រែ ព្រមទាំងយកស្បែកពពែមកដាក់លើខ្នើយ និងយកភួយមកដណ្តប់ឲ្យផង។
ស្តេចសូលចាត់ទាហានឲ្យវិលទៅរកទតវិញ ដោយបញ្ជាថា៖ «ចូរសែងទាំងគ្រែនាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
ស្តេចសូលសួរនាងមិកាល់ថា៖ «ហេតុដូចម្តេចបានជាឯងបញ្ឆោតឪពុកបែបនេះ? ហេតុដូចម្តេចបានជាឯងទុកឲ្យសត្រូវរបស់ឪពុករត់រួច?»។ នាងមិកាល់ជម្រាបថា៖ «គឺគាត់ទេតើដែលប្រាប់ខ្ញុំថា “ទុកឲ្យអញទៅចុះ! បើមិនដូច្នោះទេ អញនឹងសម្លាប់ឯងចោល”»។