Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​ពួក​នោះ​បាន​ទៅ​ដល់ ឃើញ​មាន​តែ​រូប​ព្រះ​ផ្តេក​នៅ​លើ​គ្រែ និង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 តែ​កាល​ពួក​នោះ​បាន​ទៅ​ដល់ នោះ​ឃើញ​មាន​តែ​រូប​ផ្តេក​នៅ​គ្រែ ហើយ​នឹង​ខ្នើយ​រោម​ពពែ ដាក់​កើយ​ក្បាល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​ទាហាន​វិល​ទៅ​វិញ ហើយ​ឃើញ​តែ​រូប​បដិមា​នៅ​លើ​គ្រែ និង​ស្បែក​ពពែ​នៅ​លើ​ខ្នើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 19:16
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​មីកាល​យក​រូប​ព្រះ មួយ​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង


បន្ទាប់​មក ស្ដេច​សូល​ចាត់​គេ​ឲ្យ​ទៅ​មើល​ដាវីឌ​ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​សែង​យក​វា​ទាំង​ដេក​នៅ​លើ​គ្រែមក ឲ្យ​យើង​សម្លាប់​វា​ចោល»។


ស្ដេច​សូល​សួរ​មីកាល​ថា៖ «ម្តេច​ក៏​ឯង​បញ្ឆោត​បិតា ហើយ​ទុក​ឲ្យ​សត្រូវ​រត់​រួច​ទៅ​ដូច្នេះ?» មីកាល​ទូល​ឆ្លើយ​ថា៖ «គាត់​បាន​កំហែង​ខ្ញុំ​ម្ចាស់​ថា "ចូរ​ឲ្យ​ខ្ញុំ​ទៅ ចង់​ឲ្យ​ខ្ញុំ​សម្លាប់​ឯង​ឬ?"»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម