កាលគេបានឃើញយូសុះពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថា នឹងសម្លាប់គាត់ចោល។
១ សាំយូអែល 19:1 - អាល់គីតាប ស្តេចសូលបានប្រាប់សម្តេចយ៉ូណាថានជាកូន ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលគាត់ចង់សម្លាប់ទត។ ប៉ុន្តែ សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល ស្រឡាញ់ទតណាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលបង្គាប់ដល់យ៉ូណាថានជាបុត្រា និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រារបស់ស្ដេចសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានប្រាប់សម្ដេចយ៉ូណាថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល ស្រឡាញ់លោកដាវីឌណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះសូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ នឹងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសំឡាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់ |
កាលគេបានឃើញយូសុះពីចម្ងាយ គឺមុនពេលគាត់ទៅដល់ ពួកគេបានឃុបឃិតគ្នាថា នឹងសម្លាប់គាត់ចោល។
ពួកគេយកក្បាលរបស់ស្តេចអ៊ីសបូសែត ទៅជូនស្តេចទត នៅក្រុងហេប្រូន ហើយជម្រាបថា៖ «នេះជាក្បាលរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ដែលជាខ្មាំងសត្រូវរបស់ស្តេច។ ស្តេចសូលតែងតែប៉ុនប៉ងសម្លាប់ស្តេច ថ្ងៃនេះ អុលឡោះតាអាឡាបានសងសឹកស្តេចសូល និងរាជវង្ស ជូនស្តេចហើយ!»។
ពេលទតនិយាយជាមួយស្តេចសូលចប់ហើយ សម្តេចយ៉ូណាថានក៏ជំពាក់ចិត្តនឹងទត ហើយស្រឡាញ់ទតដូចស្រឡាញ់ខ្លួនឯងដែរ។
ស្តេចសូលមានប្រសាសន៍ថា៖ «សូមអស់លោកទៅនិយាយប្រាប់ទតថា “ស្តេចមិនចង់បានបណ្តាការអ្វី ក្រៅពីស្បែកអង្គជាតរបស់ពួកភីលីស្ទីនចំនួនមួយរយ ដើម្បីសងសឹកខ្មាំងសត្រូវប៉ុណ្ណោះ”»។ ស្តេចសូលមានគោលបំណងធ្វើឲ្យទត ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ពួកភីលីស្ទីន។
ពាក្យទាំងនេះធ្វើឲ្យស្តេចសូលខឹងជាខ្លាំង គាត់នឹកថា៖ «គេសរសើរទតថា ប្រហារបានរាប់ម៉ឺននាក់ រីឯអញវិញត្រឹមតែរាប់ពាន់នាក់។ ដូច្នេះ ទតនៅខ្វះតែរាជ្យប៉ុណ្ណោះ»។
សម្តេចយ៉ូណាថាននាំដំណឹងទៅប្រាប់ទតថា៖ «ស្តេចសូល ជាឪពុករបស់ខ្ញុំ មានបំណងចង់សម្លាប់ប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
ទតរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្តេចយ៉ូណាថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះឪពុករបស់បង បានជាស្តេចរកសម្លាប់ខ្ញុំដូច្នេះ?»។
ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។