យ៉ាកកូបនៅបម្រើឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែល ប៉ុន្តែ ដោយគាត់ស្រឡាញ់រ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
១ សាំយូអែល 18:23 - អាល់គីតាប ពួកអ្នកបម្រើនាំពាក្យទាំងនោះ ទៅប្រាប់ទតជាសម្ងាត់។ ទតឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្តេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ត្រចៀកដាវីឌ តែលោកឆ្លើយថា៖ «តើអ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ដែលខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផងនោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើនាំពាក្យទាំងនោះទៅប្រាប់លោកដាវីឌជាសម្ងាត់។ លោកដាវីឌឆ្លើយថា៖ «តើអស់លោកស្មានថាធ្វើជាកូនប្រសាស្ដេចដូច្នេះ ជារឿងតូចតាចឬ? ជាពិសេស មនុស្សក្រីក្រដូចខ្ញុំ ហើយគ្មានឋានៈសមរម្យផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមហាតលិកក៏ថ្លែងសេចក្ដីទាំងនោះប្រាប់ដល់ត្រចៀកដាវីឌ តែលោកឆ្លើយថា អ្នករាល់គ្នាស្មានថា ដែលធ្វើជាកូនប្រសារបស់ស្តេច នោះជាការងាយឬ ឯខ្ញុំជាមនុស្សក្រីក្រ ហើយស្តេចមិនសូវរាប់អានផង |
យ៉ាកកូបនៅបម្រើឡាបាន់ អស់រយៈពេលប្រាំពីរឆ្នាំ ដើម្បីបានរ៉ាជែល ប៉ុន្តែ ដោយគាត់ស្រឡាញ់រ៉ាជែលជាខ្លាំង រយៈពេលប្រាំពីរឆ្នាំនោះ ហាក់ដូចជាប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សូមបង្គាប់ខ្ញុំឲ្យជូនបណ្តាការយ៉ាងថ្លៃ និងទារជំនូនយ៉ាងច្រើនក៏បាន គឺអស់លោកបង្គាប់អ្វីក៏ដោយ ខ្ញុំសូមប្រគល់ជូនទាំងអស់ ឲ្យតែយល់ព្រមលើកនាង មកជាភរិយារបស់ខ្ញុំ»។
ខ្ញុំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែខ្ញុំមិនភ្លេចឱវាទរបស់ទ្រង់ឡើយ។
អ្នកក្រីក្រតែងតែមានគេស្អប់ សូម្បីតែអ្នកជិតដិតក៏មិនរាប់អានដែរ រីឯអ្នកមានវិញ សម្បូណ៌អ្នករាប់អានណាស់។
សូមគិតមើល៍ អុលឡោះជាបិតាស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺទ្រង់ស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ទ្រង់ ហើយយើងពិតជាបុត្ររបស់ទ្រង់មែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ទ្រង់។
ទតជម្រាបថា៖ «សូមជម្រាបស្តេច! តើខ្ញុំជានរណា ហើយគ្រួសារ និងអំបូររបស់ឪពុកខ្ញុំមានឋានៈអ្វី នៅក្នុងស្រុកអ៊ីស្រអែល បានជាខ្ញុំអាចធ្វើជាកូនប្រសាស្តេចដូច្នេះ?»។
ស្តេចសូលបញ្ជាអ្នកបម្រើថា៖ «ចូរទៅប្រាប់ទតជាសម្ងាត់ថា “ស្តេចពេញចិត្តនឹងលោកណាស់ ហើយអ្នកបម្រើទាំងអស់ក៏ស្រឡាញ់លោកដែរ។ ដូច្នេះ សូមយល់ព្រមធ្វើជាកូនប្រសាស្តេចទៅ”»។
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាអ្នកនិយាយមកខ្ញុំដូច្នេះ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រអែល ហើយអំបូររបស់ខ្ញុំក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធពុនយ៉ាមីនដែរ»។