យ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។
១ សាំយូអែល 15:5 - អាល់គីតាប កាលស្តេចសូលទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក គាត់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចសូលក៏នាំទៅទីក្រុងរបស់ពួកអាម៉ាឡេក ហើយបង្កប់ពលនៅវាលច្រកភ្នំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទសូលយាងទៅដល់ក្រុងរបស់ជនជាតិអាម៉ាឡេក ទ្រង់បង្កប់ទ័ពនៅតាមជ្រលងភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ |
យ៉ូស្វេយកទ័ពប្រមាណប្រាំពាន់នាក់ទៅបង្កប់ខ្លួននៅខាងលិចទីក្រុង គឺនៅចន្លោះក្រុងបេតអែល និងក្រុងអៃ។
លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!
ស្តេចសូលក៏កេណ្ឌទ័ព ហើយចេញមកត្រួតពលនៅថេលែម មានទ័ពថ្មើរជើងចំនួន២០០ ០០០នាក់ ព្រមទាំងមានទាហាន ១០ ០០០នាក់ ពីកុលសម្ព័ន្ធយូដាថែមទៀតផង។
បន្ទាប់មកស្តេចសូលបានបញ្ជាទៅជនជាតិកែនថា៖ «ចូរដកខ្លួនថយចេញពីពួកអាម៉ាឡេក ហើយរត់ចេញពីចំណោមពួកគេទៅ ក្រែងលោយើងសម្លាប់អ្នករាល់គ្នា ជាមួយពួកគេដែរ ព្រោះអ្នករាល់គ្នាបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលដោយចិត្តសប្បុរស កាលពួកគេចាកចេញពីស្រុកអេស៊ីប»។ ដូច្នេះ ជនជាតិកែនចាកចេញពីចំណោមជនជាតិអាម៉ាឡេក។