កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។
១ សាំយូអែល 15:16 - អាល់គីតាប សាំយូអែលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ខ្ញុំកាលពីយប់មិញ»។ ស្តេចសូលមានប្រសាសន៍ថា៖ «សូមលោកនិយាយមកចុះ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះសូមមានប្រសាសន៍ចុះ។ |
កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។
ប៉ុន្តែ ស្តេចមានប្រសាសន៍មកគាត់វិញថា៖ «តើយើងត្រូវប្រាប់អ្នកប៉ុន្មានដងទៀតថា ឲ្យអ្នកនិយាយតែការពិតប្រាប់យើងក្នុងនាមអុលឡោះតាអាឡា?»។
ពេលនោះ អេសាយជម្រាបស្តេចហេសេគាថា៖ «សូមស្តេចស្តាប់បន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលដូចតទៅ:
ណាពីយេរេមាក៏នាំបន្ទូលទាំងនោះទៅជម្រាបស្តេចសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។
ឥឡូវនេះ ចូរបង្ហាញខ្លួនមក ខ្ញុំនឹងកាត់ក្តីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា។ ខ្ញុំសូមរំលឹកអ្នករាល់គ្នានូវអំពើដ៏សុចរិតទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបានប្រព្រឹត្តចំពោះអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នា។
ស្តេចសូលឆ្លើយថា៖ «ពួកពលទាហាននាំយកសត្វទាំងនោះពីស្រុកអាម៉ាឡេក។ ពួកគេទុកគោ និងចៀមដ៏ល្អៗនេះ សម្រាប់ធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់របស់លោក ចំពោះអ្វីៗផ្សេងទៀត ពួកយើងបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះតាអាឡាអស់ហើយ»។
សាំយូអែលប្រាប់ថា៖ «ទោះបីស្តេចយល់ថាខ្លួនជាមនុស្សទន់ទាបក្តី ក៏ស្តេចនៅតែជាអ្នកដឹកនាំលើកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលដែរ ដ្បិតអុលឡោះតាអាឡាបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែលរួចហើយ។
កាលធ្វើដំណើរទៅដល់ចុងភូមិ សាំយូអែលនិយាយទៅកាន់លោកសូលថា៖ «សូមប្រាប់អ្នកបម្រើរបស់អ្នកឲ្យដើរទៅមុនយើងចុះ»។ អ្នកបម្រើក៏ដើរទៅមុន រួចសាំយូអែលនិយាយទៀតថា៖ «ឥឡូវនេះ សូមអ្នកឈប់សិន ខ្ញុំនឹងជម្រាបអ្នកឲ្យដឹងពីបន្ទូលរបស់អុលឡោះ»។