យ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល! ចូរលើកកិត្តិយសទ្រង់ឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
១ សាំយូអែល 14:43 - អាល់គីតាប ស្តេចសូលសួរទៅកាន់សម្តេចយ៉ូណាថានថា៖ «ចូរប្រាប់ឪពុកមើល៍ តើកូនបានធ្វើអ្វី?»។ សម្តេចយ៉ូណាថានក៏រៀបរាប់ប្រាប់ឪពុក តាមដំណើររឿង ជាហូរហែថា៖ «ខ្ញុំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលខ្ញុំកាន់។ ឥឡូវនេះ ខ្ញុំសុខចិត្តស្លាប់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ស្ដេចសូលមានរាជឱង្ការទៅយ៉ូណាថានថា៖ «ចូរប្រាប់បិតា តើបុត្របានធ្វើអ្វី?» យ៉ូណាថានទូលថា៖ «ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល៍ ទូលបង្គំមុខជាស្លាប់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការទៅកាន់សម្ដេចយ៉ូណាថានថា៖ «ចូរប្រាប់បិតាមើល៍ តើបុត្របានធ្វើអ្វី?»។ សម្ដេចយ៉ូណាថានក៏រៀបរាប់ទូលបិតា តាមដំណើររឿង ជាហូរហែថា៖ «ទូលបង្គំបានភ្លក់ទឹកឃ្មុំបន្តិច នៅចុងដំបងដែលទូលបង្គំកាន់។ ឥឡូវនេះ ទូលបង្គំសុខចិត្តស្លាប់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ សូលមានបន្ទូលទៅយ៉ូណាថានថា ចូរប្រាប់ដល់អញ តើឯងបានធ្វើអ្វី យ៉ូណាថានទូលថា ទូលបង្គំបានគ្រាន់តែភ្លក់ទឹកឃ្មុំបន្តិច ដោយចុងដំបងដែលទូលបង្គំកាន់នៅដៃប៉ុណ្ណោះ មើល ទូលបង្គំត្រូវស្លាប់ដែរហ្ន៎ |
យ៉ូស្វេមានប្រសាសន៍ទៅកាន់លោកអេកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល! ចូរលើកកិត្តិយសទ្រង់ឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។
សម្តេចយ៉ូណាថានពុំដឹងថា ឪពុកបានឲ្យពួកទាហានស្បថទេ។ សម្តេចក៏យកដំបងដែលគាត់កាន់នោះចាក់ទៅលើសំបុកឃ្មុំ ឆ្កឹះដាក់ក្នុងមាត់ ហើយសម្តេចមានទឹកមុខស្រស់បស់។
ស្តេចសូលមានប្រសាសន៍ទៀតថា៖ «ចូរផ្សងរវាងខ្ញុំ និងកូនខ្ញុំមើល៍» នោះក៏ចំលើសម្តេចយ៉ូណាថាន។