Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 14:43 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 លំដាប់​នោះ សូល​មាន​បន្ទូល​ទៅ​យ៉ូណា‌ថាន​ថា ចូរ​ប្រាប់​ដល់​អញ តើ​ឯង​បាន​ធ្វើ​អ្វី យ៉ូណា‌ថាន​ទូល​ថា ទូលបង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល ទូលបង្គំ​ត្រូវ​ស្លាប់​ដែរ​ហ្ន៎

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ពេល​នោះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា តើ​បុត្រ​បាន​ធ្វើ​អ្វី?» យ៉ូណា‌ថាន​ទូល​ថា៖ «ទូល‌បង្គំ​បាន​គ្រាន់​តែ​ភ្លក់​ទឹក​ឃ្មុំ​បន្តិច ដោយ​ចុង​ដំបង​ដែល​ទូល‌បង្គំ​កាន់​នៅ​ដៃ​ប៉ុណ្ណោះ មើល៍ ទូល‌បង្គំ​មុខ​ជា​ស្លាប់​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​បិតា​មើល៍ តើ​បុត្រ​បាន​ធ្វើ​អ្វី?»។ សម្ដេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ទូល​បិតា តាម​ដំណើរ​រឿង ជា​ហូរ‌ហែ​ថា៖ «ទូលបង្គំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ទូលបង្គំ​កាន់។ ឥឡូវ​នេះ ទូលបង្គំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 ស្តេច​សូល​សួរ​ទៅ​កាន់​សម្តេច​យ៉ូណា‌ថាន​ថា៖ «ចូរ​ប្រាប់​ឪពុក​មើល៍ តើ​កូន​បាន​ធ្វើ​អ្វី?»។ សម្តេច​យ៉ូណា‌ថាន​ក៏​រៀប​រាប់​ប្រាប់​ឪពុក តាម​ដំណើរ​រឿង ជា​ហូរ​ហែ​ថា៖ «ខ្ញុំ​បាន​ភ្លក់​ទឹក​ឃ្មុំ​បន្តិច នៅ​ចុង​ដំបង​ដែល​ខ្ញុំ​កាន់។ ឥឡូវ​នេះ ខ្ញុំ​សុខ​ចិត្ត​ស្លាប់​ហើយ!»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 14:43
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ូស្វេ​ក៏​និយាយ​នឹង​អេកាន​ថា កូន​អើយ ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ហើយ​លន់‌តួ​នឹង​ទ្រង់​ទៅ ចូរ​ប្រាប់​អញ​ពី​ការ​ដែល​ឯង​បាន​ធ្វើ កុំ​ឲ្យ​លាក់​នឹង​អញ​ឡើង


តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សំបថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង


រួច​សូល​ទ្រង់​ប្រាប់​ថា ដូច្នេះ ចូរ​ចាប់​ឆ្នោត​ឲ្យ​យើង ហើយ​នឹង​យ៉ូណា‌ថាន ជា​កូន​យើង​ទៀត នោះ​ឆ្នោត​ក៏​ត្រូវ​លើ​រូប​យ៉ូណា‌ថាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម