ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 13:17 - អាល់គីតាប

ពេល​នោះ​មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលី‌ស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​នោះ មាន​ពួក​ទ័ព​បំផ្លាញ​បី​ពួក ចេញ​ពី​ជំរំទ័ព​របស់​ពួក​ភីលី‌ស្ទីន​មក គឺ​មួយ​ពួក​ចេញ​តាម​ផ្លូវ​ដែល​ទៅ​អូប្រា នៅ​ស្រុក​ស៊ូអាល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​កង‌ទ័ព​ស្រួច​បី​ក្រុម​ចេញ​ពី​ជំរំ​ភីលីស្ទីន ក្រុម​ទី​មួយ​សំដៅ​ទៅ​ក្រុង​អូប្រា នៅ​ស្រុក​ស៊ូអាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​នោះមាន​ពួក​ទ័ព​បំផ្លាញ​៣​ពួក ចេញ​ពី​ទី​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន​មក គឺ​១​ពួក​ចេញ​តាម​ផ្លូវ ដែល​ទៅ​ឯ​អូប្រា នៅ​ស្រុក​ស៊ូអាល

សូមមើលជំពូក



១ សាំ‌យូ‌អែល 13:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អាវីម ប៉ារ៉ា អូប្រា


ហាត‌សា-ស៊ូអាល បាឡា អាសែម


ស្អែក​ឡើង ស្តេច​សូល​រៀប‌ចំ​ទ័ព​ជា​បី​កង រួច​សំរុក​ចូល​ទី​តាំង​ទ័ព​ពួក​អាំ‌ម៉ូន តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​វាយ​ប្រហារ​ខ្មាំង​រហូត​ដល់​ថ្ងៃ​ពេញ​កំដៅ។ រីឯ​ខ្មាំង​ដែល​នៅ​សេស‌សល់ រត់​ខ្ចាត់‌ខ្ចាយ​បែក​គ្នា​អស់។


ពេល​នោះ ក៏​កើត​ការ​ភ័យ​ញាប់‌ញ័រ នៅ​ក្នុង​ជំរំ​របស់​ពួក​ភីលី‌ស្ទីន និង​ក្នុង​ចំណោម​ប្រជា‌ជន​ដែល​នៅ​ជិត​ខាង​នោះ​ផង​ដែរ។ រីឯ​ទាហាន​នៅ​តាម​ខ្សែ​ត្រៀម និង​កង‌ទ័ព​ក៏​ភ័យ​ញាប់‌ញ័រ​ដែរ ដ្បិត​មាន​រញ្ជួយ​ផែនដី បណ្តាល​ឲ្យ​មាន​ការ​ភ័យ​ញាប់​ញ័រ​ជា​ខ្លាំង។