ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
១ សាំយូអែល 1:4 - អាល់គីតាប នៅថ្ងៃធ្វើគូរបាន លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុសកូនស្រីទាំងអស់របស់នាងមួយចំណែកម្នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃថ្វាយយញ្ញបូជា លោកអែលកាណាមានទម្លាប់យកសាច់ទៅឲ្យនាងពេនីណាជាប្រពន្ធ និងកូនប្រុស កូនស្រីទាំងអស់របស់នាង មួយចំណែកម្នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន នោះក៏ចែកចំណែកដល់ពេនីណាជាប្រពន្ធ នឹងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នា |
ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗនៅជាប់នឹងថ្លើមដែលគេផ្តាច់ចេញមកជាមួយក្រលៀន។
រីឯសាច់សត្វដែលគេធ្វើជាគូរបានមេត្រីភាពសម្រាប់អរគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។
ត្រូវជប់លៀងយ៉ាងសប្បាយ ជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមទ្រង់។