ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។
១ របាក្សត្រ 9:39 - អាល់គីតាប លោកនើរជាឪពុករបស់លោកគីស លោកគីស ជាឪពុករបស់ស្តេចសូលស្តេចសូល ជាឪពុករបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នើរបង្កើតគីស គីសបង្កើតសូល សូលបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីណាដាប់ និងអែស-បាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្ដេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និងអែសបាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ នឹងអែស-បាល |
ពួកភីលីស្ទីនបានដេញតាមស្តេចសូល និងកូនៗរបស់ស្តេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។
លោកមីកឡូត ជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹម ជាមួយបងប្អូនរបស់គេដែរ។
ហេតុនេះនៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែស្តេចសូល និងសម្តេចយ៉ូណាថាន ជាកូនប៉ុណ្ណោះដែលមានអាវុធ។
ថ្ងៃមួយសម្តេចយ៉ូណាថាន ជាបុត្រារបស់ស្តេចសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសាស្ត្រាវុធរបស់សម្តេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ យ៉ូណាថានមិនបានជំរាបឪពុកទេ។
ពួកភីលីស្ទីនដេញតាមស្តេចសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។