យ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនគាត់ ទុកជាមត៌ក។
១ របាក្សត្រ 6:55 - អាល់គីតាប ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទទួលបានក្រុងហេប្រុន នៅស្រុកយូដា និងវាលស្មៅនៅជាប់ជុំវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានឲ្យគេមានក្រុងហេប្រុន នៅស្រុកយូដា នឹងដំបន់នៅជាប់ជុំវិញ |
យ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនគាត់ ទុកជាមត៌ក។
រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនគាត់ ស្របតាមបទបញ្ជាដែលអុលឡោះតាអាឡាបានបង្គាប់មកយ៉ូស្វេ។ ទឹកដីនោះ គឺក្រុងហេប្រូនដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។
ពួកគេបានប្រគល់ក្រុងហេប្រូនជូនលោកកាលែប ដូចម៉ូសាបានបង្គាប់ទុក ហើយលោកកាលែបក៏បណ្តេញអំបូរអណាក់ទាំងបី រួចកាន់កាប់ក្រុងនោះទៅ។