ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 6:48 - អាល់គីតាប

កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ ទទួល​ភារកិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ជំរំ‌សក្ការៈ ជា​ដំណាក់​របស់​អុលឡោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​លេវី​ជា​បង‌ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់​នៅ​ក្នុង​រោង​ឧបោ‌សថ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​គឺ​ពួក​លេវី ជា​បង​ប្អូន​គេ ដែល​បាន​ដំរូវ​ឲ្យ​ធ្វើ​ការ‌ងារ​ទាំង​អស់ នៅ​ក្នុង​រោង​ឧបោសថ​ផង​ព្រះ‌វិហារ​នៃ​ព្រះ។

សូមមើលជំពូក



១ របា‌ក្សត្រ 6:48
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ហៅ​មន្ត្រី​ទាំង​អស់​របស់​អ៊ីស្រ‌អែល ព្រម​ទាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ឲ្យ​ចូល​មក​ជួប។


លោក​សេ‌មើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។


ហារូន និង​កូន​ចៅ​របស់​គាត់ មាន​នាទី​ធ្វើ​គូរបាន​នៅ​លើ​អាសនៈ សម្រាប់​ធ្វើ​គូរបាន​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​គាត់​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ម៉ូសា ជា​អ្នក​បម្រើ​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


អំបូរ​នានា​នៃ​កូន​ចៅ​គើសុន ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។


ចំពោះ​អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​ម៉្រារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន: ក្រុង​យ៉ុក‌នាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ការថា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ