១ របាក្សត្រ 3:21 - អាល់គីតាប កូនរបស់លោកហាណានា គឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកហាណានាគឺ ពេឡាធា និងអេសាយ ព្រមទាំងកូនចៅរបស់លោករេផាយ៉ា កូនចៅរបស់លោកអើណាន កូនចៅរបស់លោកអូបាឌា កូនចៅរបស់លោកសេកានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបុត្ររបស់ហាណានា គឺពេឡាធា នឹងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា នឹងសេកានា |
កូនរបស់លោកសេកានា គឺលោកសេម៉ាយ៉ា កូនរបស់លោកសេម៉ាយ៉ា គឺហាធូស យីកាល បារីយ៉ា នារីយ៉ា និងសាផាត។ សរុបទាំងអស់ ប្រាំមួយនាក់។
គាត់មានសហការី នៅតាមក្រុងនានារបស់អ៊ីមុាំ ដើម្បីជួយចែកស្បៀងអាហារយ៉ាងស្មោះត្រង់ ដល់អ៊ីមុាំទាំងតូចទាំងធំតាមជាន់ថ្នាក់។ សហការីទាំងនោះ មានលោកអេដែន លោកមីនយ៉ាមីន លោកយេសួរ លោកសេម៉ារា លោកអម៉ារា និងលោកសេកានា។
ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការីយ៉ា ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។