ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
១ របាក្សត្រ 29:26 - អាល់គីតាប ស្តេចទតជាកូនរបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌ ជាបុត្រអ៊ីសាយ បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ បានសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯដាវីឌ ជាបុត្រអ៊ីសាយ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល |
ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។
ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។