អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។
នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងចំណោមកូនចៅកូរេ និងកូនចៅម្រ៉ារី។
នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ នឹងពួកកូនចៅម្រ៉ារី។
មនុស្សឃ្លង់ទាំងបួននាក់នាំគ្នាទៅហៅអ្នកយាមទ្វារក្រុង ហើយប្រាប់ថា៖ «ពួកយើងបានចូលទៅក្នុងទីតាំងទ័ពរបស់ពួកស៊ីរី តែពុំប្រទះឃើញនរណាម្នាក់ ឬក៏ឮសូរសំឡេងមនុស្សណាសោះឡើយ។ ពួកយើងឃើញមានតែសេះ លា ដែលគេចងទុក និងតង់ត៍ដែលគេបោះបង់ចោលប៉ុណ្ណោះ»។
រីឯប៉ែកខាងបន្ទប់អមដែលស្ថិតនៅទិសខាងលិច មានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់ទៀតយាម នៅមាត់ទ្វារបន្ទប់អមនោះ។
ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃដំណាក់របស់អុលឡោះនិងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកជូនទ្រង់។
កូនរបស់កូរេមាន អាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។
ហេតុនេះហើយបានជាលោក និងពួកអ្នកដែលនៅជាមួយលោកលើកគ្នាប្រឆាំងនឹងអុលឡោះតាអាឡា។ តើហារូនជាអ្វី បានជាពួកអ្នករអ៊ូរទាំប្រឆាំងនឹងគាត់ដូច្នេះ?»។