លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
១ របាក្សត្រ 25:8 - អាល់គីតាប ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូចទាំងអ្នកធំ ទាំងតួនទាំងសិស្ស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ នឹងសិស្ស ក៏ដូចគ្នាទាំងអស់។ |
លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។
អ្នកទាំងនោះក៏ដូចកូនចៅរបស់ណាពីហារូន ជាបងប្អូនរបស់ខ្លួនដែរ គេត្រូវចាប់ឆ្នោតនៅចំពោះមុខស្តេចទត នៅចំពោះមុខអ៊ីមុាំសាដុក និងលោកអហ៊ីម៉ាឡេក ព្រមទាំងមេក្រុមគ្រួសាររបស់ក្រុមអ៊ីមុាំ និងក្រុមលេវី ដើម្បីបំពេញមុខងាររបស់ខ្លួន គឺមេដឹកនាំរបស់ក្រុមគ្រួសារបងគេ ក៏ដូចជាមេក្រុមគ្រួសារដែលក្មេងជាងគេដែរ។
ការបែងចែកនេះធ្វើឡើង ដោយចាប់ឆ្នោត ហើយមានចំនួនស្មើៗគ្នា ដ្បិតអ្នកគ្រប់គ្រងការងារនៅក្នុងទីសក្ការៈ និងអ្នកគ្រប់គ្រងការងាររបស់អុលឡោះសុទ្ធតែមកពីចំណោមកូនចៅរបស់លោកអេឡាសារ ក៏ដូចជាពីចំណោមកូនចៅរបស់លោកអ៊ីថាម៉ារដែរ។
កូនចៅរបស់លោកអេសាភមាន លោកសាគើរយូសុះ លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងបន្ទូលនៃអុលឡោះតាមបញ្ជារបស់ស្តេច។
ឆ្នោតទីមួយត្រូវលើយូសុះ ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។
ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេងទាំងចាស់។
រីឯលោកស៊ូភីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេគែត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ:
នាងឃើញស្តេចថ្មីឈរនៅលើវេទិកា ត្រង់មាត់ទ្វារដោយមានមេទ័ព និងអ្នកផ្លុំត្រែឈរអមផង។ ប្រជាជនទាំងមូលនៅក្នុងស្រុកនាំគ្នាអបអរសាទរ គេផ្លុំត្រែ ហើយអ្នកចំរៀងនាំប្រជាជនច្រៀងសរសើរតម្កើងទាំងប្រគំតូរ្យតន្ត្រីផង។ នាងអថាលាហែកអាវស្រែកថា៖ «នេះជាអំពើក្បត់! នេះជាអំពើក្បត់!»។
មេដឹកនាំក្រុមលេវី ព្រមទាំងលោកហាសាបយ៉ា លោកសេរេប៊ីយ៉ា និងលោកយេសួរ ជាកូនរបស់លោកកាឌមាល ទទួលបន្ទុករួមជាមួយបងប្អូនរបស់ពួកគេឯទៀតៗដែលឈរទល់មុខគ្នា នៅពេលច្រៀងសរសើរ និងលើកតម្កើងអុលឡោះតាអាឡា តាមក្រុមតាមវេនរបស់ខ្លួន ស្របតាមបទបញ្ជារបស់ស្តេចទត ជាអ្នកជំនិតរបស់អុលឡោះ។
មនុស្សតែងតែរកគ្រូគន់គូរមើលជោគវាសនា ប៉ុន្តែ គឺអុលឡោះតាអាឡាទេ ដែលសម្រេចអ្វីៗទាំងអស់។
ហារូនត្រូវចាប់ឆ្នោត ជ្រើសរើសពពែឈ្មោលទាំងពីរ គឺមួយជូនអុលឡោះតាអាឡា មួយទៀតឲ្យដោះលែង។
សិស្សនាំគ្នាចាប់ឆ្នោតត្រូវលើលោកម៉ាត់ធាស ហើយលោកម៉ាត់ធាសក៏បានចូលរួមក្នុងក្រុមសាវ័កដប់មួយនាក់ទៀត។