ស្តេចទតហៅមន្ត្រីទាំងអស់របស់អ៊ីស្រអែល ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យចូលមកជួប។
១ របាក្សត្រ 23:3 - អាល់គីតាប គេបានរាប់ក្រុមលេវីម្តងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកលេវីរាប់ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួនបីម៉ឺនប្រាំបីពាន់នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់ |
ស្តេចទតហៅមន្ត្រីទាំងអស់របស់អ៊ីស្រអែល ព្រមទាំងក្រុមអ៊ីមុាំ និងក្រុមលេវី ឲ្យចូលមកជួប។
អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងដំណាក់របស់អុលឡោះតាអាឡា។
ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារ ក្នុងដំណាក់របស់អុលឡោះតាអាឡា តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
«ពួកលេវីដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ត្រូវចូលទៅបម្រើការងារនៅក្នុងជំរំជួបអុលឡោះតាអាឡាទាំងអស់គ្នា។