១ របាក្សត្រ 23:16 - អាល់គីតាប កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនរបស់គើសុន គឺសេបួល ជាមេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់គើសុន គឺសេបួល ជាមេ |
លោកអេលាស៊ើរ មានកូនប្រុសតែមួយឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។
រីឯកូនចៅលេវីឯទៀតៗមានដូចតទៅ: ក្នុងចំណោមកូនចៅរបស់លោកអាំរ៉ាមមាន លោកសេបួល និងក្នុងចំណោមកូនចៅរបស់លោកសេបួលមាន លោកយេដេយ៉ា។
រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។
កូនចៅរបស់លោកហេម៉ានមាន លោកប៊ូកគា លោកម៉ាថានា លោកអ៊ូស៊ាល លោកសេបួល លោកយេរីម៉ូត លោកហាណានា លោកហាណានី លោកអេលាថា លោកគីដាលធី លោករ៉ូម៉ាមធី-អេស៊ើរ លោកយ៉ូស បេកាសា លោកម៉ាឡូធី លោកហួធារ និងលោកម៉ាហាស៊ីយ៉ូត។
មានលោកសេបួលជាពូជពង្សរបស់លោកគើរសុន កូនរបស់ណាពីម៉ូសាជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។