ស្តេចក៏ចាត់អ៊ីមុាំសាដុក និងអ៊ីមុាំឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន
១ របាក្សត្រ 21:29 - អាល់គីតាប រីឯជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលម៉ូសាបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈធ្វើគូរបានដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់ នៅក្រុងគីបៀន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯរោងឧបោសថរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន និងអាសនាតង្វាយដុតក៏នៅលើទីខ្ពស់ត្រង់ក្រុងគីបៀន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះពន្លារបស់ព្រះអម្ចាស់ ដែលលោកម៉ូសេបានសង់នៅវាលរហោស្ថាន ព្រមទាំងអាសនៈថ្វាយតង្វាយដុត ស្ថិតនៅទីសក្ការៈទួលខ្ពស់* នៅក្រុងគីបៀន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនាដង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ |
ស្តេចក៏ចាត់អ៊ីមុាំសាដុក និងអ៊ីមុាំឯទៀតៗ ជាបងប្អូនរបស់គាត់ ឲ្យបំពេញមុខងារនៅមុខជំរំសក្ការៈរបស់អុលឡោះតាអាឡា ដែលស្ថិតលើទួលខ្ពស់ នៅគីបៀន
នៅគ្រានោះដោយស្តេចឃើញថា អុលឡោះតាអាឡាឆ្លើយតបនឹងពាក្យទូរអាអង្វររបស់គាត់ នៅលើទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ស្តេចតែងតែធ្វើគូរបាននៅទីនោះ។
ប៉ុន្តែ ស្តេចទតពុំអាចទៅកន្លែងនោះទេ ដើម្បីទូរអាសួរអុលឡោះដ្បិតស្តេចភ័យខ្លាចម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាប្រហារដោយមុខដាវ។
ស្តេចស៊ូឡៃម៉ាន ចេញពីកន្លែងសក្ការៈតាមទួលខ្ពស់ នៅគីបៀន គឺត្រង់ជំរំជួបអុលឡោះតាអាឡា វិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ហើយគ្រងរាជ្យលើស្រុកអ៊ីស្រអែល។
ស្តេចស៊ូឡៃម៉ាន និងអង្គប្រជុំទាំងមូល នាំគ្នាទៅកាន់កន្លែងសក្ការៈទួលខ្ពស់នៅគីបៀន ដ្បិតជំរំជួបអុលឡោះតាអាឡា ដែលម៉ូសាជាអ្នកបម្រើរបស់ទ្រង់បានសង់នៅវាលរហោស្ថាន ស្ថិតនៅទីនោះ។