អ៊ីមុាំចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះតាអាឡាជូនពួកមេទ័ពទាំងនោះ។
១ របាក្សត្រ 18:7 - អាល់គីតាប ស្តេចទតរឹបអូសយកខែលមាស ពីពួកមេទ័ពរបស់ស្តេចហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌយកខែលមាសទាំងអស់របស់ពួកទាហាននៃហាដារេស៊ើរ នាំមកក្រុងយេរូសាឡិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌរឹបអូសយកខែលមាសពីពួកមេទ័ពរបស់ព្រះបាទហាដារេស៊ើរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាវីឌក៏យកអស់ទាំងខែលមាស របស់ពួកទាហាន នៃហាដារេស៊ើរ នាំមកឯក្រុងយេរូសាឡិម |
អ៊ីមុាំចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះតាអាឡាជូនពួកមេទ័ពទាំងនោះ។
ស្តេចទតបានដាក់ទេសាភិបាល ឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះស្តេចទត ហើយត្រូវជូនសួយសារអាករផង។ អុលឡោះតាអាឡាប្រទានឲ្យស្តេចទតមានជ័យជំនះ នៅគ្រប់កន្លែងដែលគាត់ទៅ។
ស្តេចទតរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងបេថាស និងក្រុងគូន ដែលជាក្រុងរបស់ស្តេចហាដារេស៊ើរ។ ក្រោយមក ស្តេចស៊ូឡៃម៉ានបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងម៉ាស្ជិទ។