ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។
១ របាក្សត្រ 14:14 - អាល់គីតាប ស្តេចទតទូរអាសួរអុលឡោះម្តងទៀត ទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្តុំដើមមននោះវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះបាទដាវីឌទូលសួរដល់ព្រះដូចមុន ព្រះទ្រង់មានព្រះបន្ទូលថា៖ «កុំឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចម្ការមនវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌទូលសួរព្រះជាម្ចាស់ម្ដងទៀត ព្រះអង្គមានព្រះបន្ទូលមកស្ដេចវិញថា៖ «កុំឡើងតាមក្រោយពួកគេឡើយ ចូរវាងទៅម្ខាងទៀត ហើយវាយពួកគេពីម្ដុំដើមមននោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដាវីឌទ្រង់ទូលសួរដល់ព្រះដូចមុន តែព្រះទ្រង់មានបន្ទូលថា កុំឲ្យឡើងទៅតាមគេឡើយ គឺត្រូវបែរចេញពីគេ ឡើងទៅទាស់នឹងគេ ទល់មុខនឹងចំការមនវិញ |
ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។
ស្តេចទតទូរអាសួរអុលឡោះថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងពួកភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់ខ្ញុំឬទេ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ! យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នក»។
កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរចេញទៅច្បាំងចុះ ដ្បិតអុលឡោះនាំមុខអ្នក វាយលុកទីតាំងទ័ពភីលីស្ទីន»។
ខ្ញុំទូរអាសូមអុលឡោះតាអាឡានូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងដំណាក់ របស់អុលឡោះតាអាឡាអស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់អុលឡោះតាអាឡា និងថ្វាយបង្គំទ្រង់នៅក្នុងម៉ាស្ជិទ