ស្តេចទតរំជួលចិត្តយ៉ាងខ្លាំង ដោយឃើញអុលឡោះតាអាឡាប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។
១ របាក្សត្រ 13:10 - អាល់គីតាប ពេលនោះ អុលឡោះតាអាឡាខឹងនឹងលោកអ៊ូសា ហើយប្រហារជីវិតគាត់ ព្រោះគាត់បានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះអុលឡោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហិប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហឹប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ |
ស្តេចទតរំជួលចិត្តយ៉ាងខ្លាំង ដោយឃើញអុលឡោះតាអាឡាប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។
កាលពីលើកមុន អស់លោកមិនបានចូលរួមទេ អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ទ្រង់ឡើយ»។
កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់អុលឡោះតាអាឡាលើស្មា ដូចម៉ូសាបានបង្គាប់ស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។
មានភ្លើងចេញមកពីអុលឡោះតាអាឡា ឆេះកំទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅជូនគ្រឿងក្រអូបនោះដែរ។
នៅពេលលើកជំរំ កាលហារូន និងកូនចៅរបស់គាត់ រុំរបស់របរសក្ការៈ ព្រមទាំងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងទីសក្ការៈ ចប់សព្វគ្រប់ ហើយកូនចៅកេហាត់ត្រូវនាំគ្នាមកសែងរបស់ទាំងនោះ ប៉ុន្តែ ពួកគេមិនត្រូវប៉ះពាល់អ្វីៗដែលសក្ការៈឡើយ បើមិនដូច្នោះទេ ពួកគេនឹងត្រូវស្លាប់។ នេះជាភារកិច្ចរបស់កូនចៅកេហាត់នៅក្នុងជំរំជួបអុលឡោះតាអាឡា។
យ៉ូស្វេ ជាកូនរបស់លោកនូន ហៅក្រុមអ៊ីមុាំមកនិយាយទៅពួកគេថា៖ «សុំសែងហិបនៃសម្ពន្ធមេត្រី ហើយឲ្យអ៊ីមុាំប្រាំពីរនាក់កាន់ស្នែងចៀមប្រាំពីរ ដើរខាងមុខហិបរបស់អុលឡោះតាអាឡា»។
អុលឡោះតាអាឡាបានដាក់ទោសប្រជាជននៅបេតសេម៉េស ពីព្រោះពួកគេសម្លឹងមើលហិបរបស់ទ្រង់។ ទ្រង់បានប្រហារមនុស្សចិតសិបនាក់ ក្នុងចំណោមពួកគេ។ ប្រជាជននាំគ្នាកាន់ទុក្ខដោយអុលឡោះតាអាឡាដាក់ទោសគេយ៉ាងធ្ងន់ធ្ងរ។