លោកឡាម៉េកជាឪពុករបស់ណាពីណុះហ៍ ណាពីណុះហ៍ជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
១ របាក្សត្រ 1:5 - អាល់គីតាប កូនរបស់លោកយ៉ាផេត មានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកយ៉ាផេតមាន កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនរបស់យ៉ាផែត គឺកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក នឹងទីរ៉ាស |
លោកឡាម៉េកជាឪពុករបស់ណាពីណុះហ៍ ណាពីណុះហ៍ជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃផ្សៃដូច្នេះ វេទនាណាស់!
ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។
សាសន៍កូមើរ និងកងពលរបស់គេទាំងមូល ព្រមទាំងសាសន៍តូកាម៉ា ដែលនៅទីដាច់ស្រយាលនាទិសខាងជើង និងកងពលរបស់គេទាំងមូល គឺមានកងទ័ពរបស់ប្រជាជាតិយ៉ាងច្រើនមកជាមួយអ្នក។
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ!