អេសាវក៏ទៅរកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺម៉ាហាឡាត ជាបងរបស់នេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម។
១ របាក្សត្រ 1:29 - អាល់គីតាប ពូជពង្សរបស់អ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់គេតរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅគេ តរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម |
អេសាវក៏ទៅរកអ៊ីស្មាអែល ហើយយកប្រពន្ធមួយទៀត គឺម៉ាហាឡាត ជាបងរបស់នេបាយ៉ូត ដែលត្រូវជាកូនស្រីរបស់អ៊ីស្មាអែល កូនរបស់អ៊ីព្រហ៊ីម។
ស្ត្រីៗនៅក្រុងយេរូសាឡឹមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែខ្ញុំមានរូបឆោមល្អណាស់ គឺល្អដូចជំរំនៅស្រុកកេដារ និងដូចកំរាលព្រំរបស់ស្តេចស៊ូឡៃម៉ាន។
ទាហានបាញ់ធ្នូដ៏ពូកែរបស់ស្រុកកេដារ នឹងនៅសល់តែមួយចំនួនដ៏តូចប៉ុណ្ណោះ»។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។
ហ្វូងសត្វនៅស្រុកកេដារ នឹងមកជួបជុំគ្នានៅមុខអ្នក។ អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូត សម្រាប់ធ្វើជាគូរបាននៅលើ អាសនៈរបស់យើង ជាជំនូនដែលគាប់ចិត្តយើង។ យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើង បានថ្កុំថ្កើងឡើង។