រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
១ របាក្សត្រ 1:19 - អាល់គីតាប លោកហេប៊ើរ បង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា-រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក (ព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា) ហើយប្អូនគាត់ឈ្មោះយ៉ុកថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក -ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហេប៊ើរ គាត់បង្កើតបានកូនប្រុស២ មួយឈ្មោះផាលេកពីព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន |
រីឯសិមដែលជាបងបង្អស់របស់យ៉ាផេត ក៏មានកូនជាច្រើនដែរ។ គាត់ជាបុព្វបុរសរបស់ជនជាតិហេប៊ើរ។
ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក ដ្បិតនៅជំនាន់នោះ មនុស្សនៅលើផែនដីបានបែកខ្ញែកគ្នា ប្អូនរបស់គាត់ឈ្មោះ យ៉ុកថាន។
មានទ័ពសំពៅមកពីស្រុកគីទីម ពួកគេនឹងបង្ក្រាបអាសស៊ើរ និងហេប៊ើរ ក៏ប៉ុន្តែ អ្នកទាំងនោះក៏នឹងត្រូវអន្តរាយដែរ»។