១ យ៉ូហាន 2:6 - អាល់គីតាប គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងអ៊ីសា អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចអ៊ីសាធ្លាប់រស់ដែរ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយថាខ្លួនឯងស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចដែលព្រះអង្គបានដើរដូច្នោះដែរ។ Khmer Christian Bible គឺអ្នកណាដែលនិយាយថា ខ្លួននៅក្នុងព្រះអង្គ អ្នកនោះត្រូវរស់នៅដូចព្រះអង្គរស់នៅដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺអ្នកណាដែលពោលថា ខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែដើរដូចព្រះអង្គដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺអ្នកណាអះអាងថាខ្លួនស្ថិតនៅក្នុងព្រះអង្គ អ្នកនោះត្រូវតែរស់នៅតាមរបៀបដូចព្រះអម្ចាស់ធ្លាប់រស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ។ |
ចូរយកនឹម របស់ខ្ញុំ ដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ អ្នករាល់គ្នាមុខជាបានស្ងប់ចិត្ដមិនខាន ដ្បិតខ្ញុំស្លូត និងមានចិត្ដសុភាព។
ខ្ញុំបានធ្វើជាគំរូឲ្យអ្នករាល់គ្នាប្រព្រឹត្ដ ដូចខ្ញុំបានប្រព្រឹត្ដដល់អ្នករាល់គ្នា។
បើអ្នករាល់គ្នាប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់ខ្ញុំ អ្នករាល់គ្នាពិតជាទុកសេចក្ដីស្រឡាញ់របស់ខ្ញុំ ឲ្យស្ថិតនៅជាប់នឹងអ្នករាល់គ្នាមែន ដូចខ្ញុំប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មានរបស់អុលឡោះជាបិតាហើយទុកឲ្យសេចក្ដីស្រឡាញ់របស់ទ្រង់ស្ថិតនៅជាប់នឹងខ្ញុំដែរ។
ចូររស់នៅដោយមានចិត្ដស្រឡាញ់ ដូចអាល់ម៉ាហ្សៀសបានស្រឡាញ់យើង ហើយបានលះបង់ជីវិតសម្រាប់យើង ទុកជាជំនូនជូនអុលឡោះ និងទុកជាគូរបានដែលគាប់បំណងទ្រង់។
ទ្រង់ត្រាស់ហៅបងប្អូនមក ឲ្យរងទុក្ខលំបាកយ៉ាងនេះ ព្រោះអាល់ម៉ាហ្សៀសក៏បានរងទុក្ខលំបាក សម្រាប់បងប្អូន ទុកជាគំរូឲ្យ បងប្អូនដើរតាមគន្លងរបស់គាត់ដែរ។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។
អ្នកណាពោលថា «ខ្ញុំស្គាល់អ៊ីសាហើយ» តែមិនកាន់តាមបទបញ្ជារបស់គាត់ អ្នកនោះនិយាយកុហក ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ។
អ្នកណាកាន់តាមបទបញ្ជារបស់អុលឡោះ អ្នកនោះស្ថិតនៅជាប់នឹងអុលឡោះ ហើយអុលឡោះក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា អុលឡោះស្ថិតនៅជាប់នឹងយើង ដោយសាររសអុលឡោះដែលទ្រង់ប្រទានមកយើង។
អ្នកណាស្ថិតនៅជាប់នឹងអ៊ីសា អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញគាត់ ព្រមទាំងមិនស្គាល់គាត់ផង។
បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្ដរឹងប៉ឹង នៅថ្ងៃអុលឡោះវិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះយើងមានរបៀបរស់នៅដូចអ៊ីសាដែរ។