ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 2:18 - អាល់គីតាប

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំងនឹង​អាល់ម៉ា‌ហ្សៀស​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កូន​រាល់គ្នា​អើយ ឥឡូវនេះ​ជា​គ្រាចុងបញ្ចប់​ហើយ​។ ដូចដែល​អ្នករាល់គ្នា​បាន‍ឮ​ថា អ្នកប្រឆាំងព្រះគ្រីស្ទ​នឹង​មក សូម្បីតែ​ឥឡូវនេះ​មាន​អ្នកប្រឆាំងព្រះគ្រីស្ទ​ជាច្រើន​បាន​លេចមក​ហើយ​; ដូច្នេះ​យើង​ដឹង​ថា នេះ​ជា​គ្រាចុងបញ្ចប់​ហើយ។

សូមមើលជំពូក

Khmer Christian Bible

ក្មេង​រាល់គ្នា​អើយ!​ ឥឡូវ​នេះ​ជា​គ្រា​ចុងក្រោយ​ ហើយ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​ហើយ​ថា​ អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​នឹង​មក​ ឥឡូវ​នេះ​មាន​ពួក​អ្នក​ប្រឆាំង​ព្រះគ្រិស្ដ​ជា​ច្រើន​បាន​មក​មែន​ ដូច្នេះ​យើង​ដឹង​ថា​ នេះ​ជា​គ្រា​ចុងក្រោយ​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់! ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​កំពុង​តែ​មក ហើយ​ឥឡូវ​នេះ ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទជា​ច្រើន​បាន​មកហើយ។ ដូច្នេះ យើង​ដឹង​ថា នេះ​ជា​ពេល​ចុង​ក្រោយ​បង្អស់ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ពេល​នេះ​ជា​ពេល​ចុង​ក្រោយ​បំផុត ដូច​អ្នក​រាល់​គ្នា​បាន​ឮ​ស្រាប់​ហើយ​ថា មាន​មេ​ប្រឆាំង*​ព្រះ‌គ្រិស្ត​ម្នាក់​កំពុង​តែ​មក។ ឥឡូវ​នេះ មាន​មេ​ប្រឆាំង​ព្រះ‌គ្រិស្ត​ជា​ច្រើន​នាក់​មក​ដល់​មែន ជា​ហេតុ​នាំ​ឲ្យ​យើង​ដឹង​ថា គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អា​ទទឹង​នឹង​ព្រះ‌គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់

សូមមើលជំពូក



១ យ៉ូហាន 2:18
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ក្លែង‌ក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។


ដ្បិត​នឹង​មាន​មនុស្ស​ក្លែង​ខ្លួន​ធ្វើ​ជា​អាល់ម៉ា‌ហ្សៀស ព្រម​ទាំង​មាន​ណាពី​ក្លែង‌ក្លាយ នាំ​គ្នា​សំដែង​ទី​សំគាល់​ធំ​អស្ចារ្យ និង​អំណាច​ផ្សេងៗ ដើម្បី​បញ្ឆោត​មនុស្ស​រហូត​ដល់​ទៅ​នាំ​ពួក​អ្នក ដែល​អុលឡោះ​បាន​ជ្រើស​រើស​ឲ្យ​វង្វេង​ថែម​ទៀត​ផង ប្រសិន​បើ​គេ​អាច​ធ្វើ​បាន។


ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន យក​នាម​ខ្ញុំ​ទៅ​ប្រើ​ដោយ​ពោល​ថាៈ “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។


ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​យក​នាម​ខ្ញុំ​មក​ប្រើ ដោយ​ពោល​ថា “ខ្ញុំ​នេះ​ហើយ​ជា​អាល់ម៉ា‌ហ្សៀស!”។ គេ​នឹង​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ឆ្លើយ​អ៊ីសា​ថា៖ «គ្មាន​ទេ»។


បង​ប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។


យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។


គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​បុត្រា​នៃ​ទ្រង់។ ទ្រង់​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ទ្រង់​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​បុត្រា​ដែរ។


អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។


ហើយ​អំណាច​របស់​ទ្រង់​ថែ​រក្សា​បង​ប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ទ្រង់​បាន​រៀប‌ចំ​ទុក​ជា​ស្រេច ហើយ​ដែល​ទ្រង់​នឹង​សំដែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។


អ្វីៗ​ទាំង​អស់​ជិត​រលាយ​សូន្យ​ហើយ ហេតុ​នេះ ត្រូវ​គិត​ឲ្យ​វែង​ឆ្ងាយ និង​ភ្ញាក់​ស្មារតី​ឡើង ដើម្បី​ឲ្យ​ទូរអា​កើត។


កាល​ពី​សម័យ​ដើម មាន​ណាពី​ក្លែង‌ក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ។ ក្នុង​ចំណោម​បង​ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​តួន​ក្លែង‌ក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​អ៊ីសា‌ជាអម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្ដរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។


ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បង​ប្អូន


តើ​នរណា​ជា​អ្នក​កុហក? គឺ​គ្មាន​នរណា​ក្រៅ​ពី​អ្នក​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​អ៊ីសា​ថា ជា​អាល់ម៉ា‌ហ្សៀស​នោះ​ឡើយ។ អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ទាំង​អុលឡោះ‌ជាបិតា ទាំង​អ៊ីសា​ជា​បុត្រា គឺ​អ្នក​នោះ​ហើយ​ជា​មេ​ប្រឆាំង​អាល់ម៉ា‌ហ្សៀស។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​រស‌អុលឡោះ​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា រស​នេះ​មក​ពី​អុលឡោះ​មែន​ឬ​យ៉ាង​ណា ដ្បិត​មាន​ណាពី​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។


តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា អ៊ីសា​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​អុលឡោះ​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​អាល់ម៉ា‌ហ្សៀស​កំពុង​តែ​មក ឥឡូវ​នេះ​គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។


មាន​អ្នក​បោក​បញ្ឆោត​ជា​ច្រើន​នាក់ បាន​ចូល​មក​ក្នុង​លោក​នេះ ពួក​គេ​ពុំ​ទទួល​ស្គាល់​ថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​មក​ជា​មនុស្ស​ទេ។ ជន​ប្រភេទ​នេះ​ហើយ​ដែល​ជា​អ្នក​បោក​បញ្ឆោត និង​ជា​មេ​ប្រឆាំង​អាល់ម៉ា‌ហ្សៀស។


ក្រុម​សាវ័ក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង​ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ហើយ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន»។