ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 8:7 - អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ចេរូ‌ប៊ីម​ទាំង​ពីរ​ត្រដាង​ស្លាប ពី​លើកន្លែង​ដែល​តម្កល់​ទុក​ហិប​នោះ ចេរូ‌ប៊ីម​ក៏​គ្រប​នៅ​ពី​លើ​ហិប និង​ឈើ​ស្នែង​របស់​ហិប​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចេរូប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប​ពី​លើ​កន្លែង​តម្កល់​ហិប ដើម្បី​បាំង​ហិប និង​ឈើ​ស្នែង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ចេរូប៊ីន​ទាំង​២​ត្រដាង​ស្លាប ពី​លើ​កន្លែង​ដែល​ដំកល់​ទុក​ហឹប​នោះ ចេរូប៊ីន​ក៏​គ្រប​នៅ​ពី​លើ​ហឹប នឹង​ឈើ​ស្នែង របស់​ហឹប​ផង

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 8:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ូឡៃ‌ម៉ាន​ដាក់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នៅ​កណ្តាល​ទី‌សក្ការៈ ម៉ាឡា‌អ៊ីកាត់​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ម៉ាឡា‌អ៊ីកាត់​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ម៉ាឡា‌អ៊ីកាត់​នីមួយៗ​លាត‌ទល់​គ្នា​នៅ​ចំ​កណ្តាល​ទី‌សក្ការៈ។


អ៊ីមុាំ​នាំ​គ្នា​សែង​ហិប​ទៅ​តម្កល់ ត្រង់​កន្លែង​ដែល​គេ​បម្រុង​ទុក​ក្នុង​ទី‌សក្ការៈ​របស់​ដំណាក់ គឺ​ក្នុង​ទី‌សក្ការៈ​បំផុត​នៅ​ក្រោម​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។


ដោយ​ឈើ​ស្នែង​វែង គេ​អាច​មើល​ឃើញ​ចុង​របស់​ឈើ​ទាំង​នោះ ពី​ទី‌សក្ការៈ​ដែល​នៅ​ខាង​មុខ​កន្លែង​តម្កល់​ហិប ប៉ុន្តែ ពី​ខាង​ក្រៅ​គេ​ពុំ​អាច​មើល​ឃើញ​ឡើយ។ អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ទី​នោះ រហូត​ដល់​សព្វ​ថ្ងៃ។


ត្រូវ​ដាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការ​ពារ​គំរប​ហិប​នេះ​ទៀត​ផង។


នៅ​ពី​លើ​ទ្រង់ មាន​ពពួក​ម៉ាឡា‌អ៊ីកាត់។ ម៉ាឡា‌អ៊ីកាត់​នីមួយៗ​មាន​ស្លាប​ប្រាំ​មួយ គឺ​ស្លាប​ពីរ​សម្រាប់​បាំង​មុខ ស្លាប​ពីរ​សម្រាប់​បាំង​ជើង និង​ស្លាប​ពីរ​ទៀត​សម្រាប់​ហើរ។


យក​ទៅ​គ្រប​លើ​ហិប​នៃ​សន្ធិ​សញ្ញា។ បន្ទាប់​មក ពួក​គេ​យក​ស្បែក​ផ្សោត​គ្រប​ពី​លើ ហើយ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ពី​លើ​មួយ​ជាន់​ទៀត រួច​ទើប​ស៊ក​ឈើ​សម្រាប់​សែង។


នៅ​ពី​លើ​ហិប​នៃ​សម្ពន្ធ‌មេត្រី មាន​រូប​ម៉ាឡា‌អ៊ីកាត់ ត្រដាង​ស្លាប​បាំង​ពី​លើ​កន្លែង​ជូន​ឈាម​សុំ​ឲ្យ​រួច​ពី​បាប រូប​នោះ​បង្ហាញ​ពី​វត្ដ​មាន​របស់​អុលឡោះ។ ប៉ុន្ដែ យើង​មិន​បាច់​រៀប​រាប់​ឲ្យ​បាន​ល្អិត‌ល្អន់ នៅ​ពេល​នេះ​ទេ។