ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 8:25 - អាល់គីតាប

អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល! ឥឡូវ​នេះ សូម​ទ្រង់​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ទ្រង់ គឺ​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល​នៅ​ចំពោះ​មុខ​យើង​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ព្រះ‌អង្គ​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​បិតា​ទូល‌បង្គំ គឺ​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "នឹង​មិន​ដែល​ខាន​មាន​ពូជ​អ្នក​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​របស់​សាសន៍​អ៊ីស្រា‌អែល នៅ​មុខ​យើង​ឡើយ ឲ្យ​តែ​កូន​ចៅ​អ្នក​បាន​ប្រុង‌ប្រយ័ត្ន​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​យើង ដូច​ជា​អ្នក​បាន​ដើរ​នោះ​ដែរ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល! ឥឡូវ​នេះ សូម​ព្រះអង្គ​ប្រោស‌ប្រណី​ដល់​អ្នក​បម្រើ​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ថា ប្រសិន​បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន​ចំពោះ​មាគ៌ា​របស់​ខ្លួន ហើយ​ប្រសិន​គេ​ដើរ​តាម​យើង ដូច​អ្នក​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង​ដែរ​នោះ ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល​នៅ​ចំពោះ​មុខ​យើង​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​អើយ សូម​ទ្រង់​រក្សា​សេចក្ដី​នេះ​ទៀត ជា​សេចក្ដី​ដែល​ទ្រង់​បាន​សន្យា​នឹង​បិតា​ទូលបង្គំ គឺ​នឹង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ របស់​សាសន៍​អ៊ីស្រាអែល នៅ​មុខ​អញ​ឡើយ ឲ្យ​តែ​កូន​ចៅ​ឯង​បាន​ប្រុង‌ប្រយ័ត​នឹង​ដើរ​តាម​ផ្លូវ នៅ​មុខ​អញ ដូច​ជា​ឯង​បាន​ដើរ​នោះ​ដែរ

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 8:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​កូន​ប្រព្រឹត្ត​ដូច្នេះ អុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បន្ទូល​ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បិតា​ថា “បើ​ពូជ‌ពង្ស​របស់​អ្នក​ប្រុង​ប្រយ័ត្ន ចំពោះ​មាគ៌ា​ដែល​ខ្លួន​ដើរ ហើយ​មាន​ចិត្ត​ភក្តី​ចំពោះ​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​យើង​ដោយ​ស្មោះ និង​គ្មាន​ចិត្ត​វៀច‌វេរ នោះ​ក្នុង​ចំណោម​ពួក​គេ តែងតែ​មាន​ម្នាក់​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​ជា‌និច្ច”។


ស្តេច​ស៊ូឡៃ‌ម៉ាន​ស្រឡាញ់អុលឡោះ‌តាអាឡា និង​ប្រព្រឹត្ត​តាម​ដំបូន្មាន​ដែល​ស្តេច​ទត ជា​បិតា​បាន​ផ្តែ‌ផ្តាំ ប៉ុន្តែ គាត់​ក៏​ធ្វើ​ពិធី​គូរបាន និង​ជូន​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ដែរ។


ទ្រង់​ប្រោស‌ប្រណី​ដល់​ស្តេច​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់ និង​ជា​បិតា​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​សន្យា​របស់​ទ្រង់។ ថ្ងៃ​នេះ ទ្រង់​សម្រេច​តាម​បន្ទូល​សន្យា ដោយ‌សារ​អំណាច​របស់​ទ្រង់។


រីឯ​កូន​វិញ ស៊ូឡៃ‌ម៉ាន​អើយ! ចូរ​ទទួល​ស្គាល់​អុលឡោះជា​ម្ចាស់​របស់​ឪពុក ហើយ​គោរព​បម្រើ​ទ្រង់​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​គំនិត ដ្បិតអុលឡោះ‌តាអាឡា​ឈ្វេង​យល់​ចិត្ត​គំនិត និង​បំណង​ទាំង​ប៉ុន្មាន​របស់​មនុស្ស។ ប្រសិន​បើ​កូន​ស្វែង​រក​ទ្រង់ នោះ​ទ្រង់​នឹង​ឲ្យ​កូន​រក​ឃើញ ក៏​ប៉ុន្តែ ប្រសិន​បើ​កូន​បោះ​បង់​ចោល​ទ្រង់ នោះ​ទ្រង់​នឹង​លះ‌បង់​ចោល​កូន​រហូត​ត​ទៅ។


តើ​មនុស្ស​កំលោះ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​កិរិយា​មារ‌យាទ​របស់​ខ្លួន បាន​ល្អ​ត្រឹម​ត្រូវ? គឺ​ដោយ​ប្រតិបត្តិ​តាម​បន្ទូល​របស់​ទ្រង់។


ប្រសិន​បើ​កូន​របស់​អ្នក កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​យើង​តៗ​គ្នា ហើយ​ប្រតិបត្តិ​តាម​ដំបូន្មាន ដែល​យើង​ប្រៀន‌ប្រដៅ ពូជ‌ពង្ស​របស់​គេ​ក៏​នឹង​ឡើង​គ្រង​រាជ​សម្បត្តិ របស់​អ្នក​រហូត​ត​រៀង​ទៅ​ដែរ»។​