ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
១ ពង្សាវតារក្សត្រ 8:24 - អាល់គីតាប ទ្រង់ប្រោសប្រណីដល់ស្តេចទត ជាអ្នកបម្រើរបស់ទ្រង់ និងជាបិតារបស់ខ្ញុំ ស្របតាមបន្ទូលសន្យារបស់ទ្រង់។ ថ្ងៃនេះ ទ្រង់សម្រេចតាមបន្ទូលសន្យា ដោយសារអំណាចរបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានរក្សាសេចក្ដីសន្យាដែលព្រះអង្គមានព្រះបន្ទូលនឹងដាវីឌ អ្នកបម្រើរបស់ព្រះអង្គ ជាបិតាទូលបង្គំ គឺព្រះអង្គបានមានព្រះបន្ទូលដោយព្រះឧស្ឋ ហើយថ្ងៃនេះបានសម្រេចដោយសារព្រះហស្តរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រោសប្រណីដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងជាបិតារបស់ទូលបង្គំ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ថ្ងៃនេះ ព្រះអង្គសម្រេចតាមព្រះបន្ទូលសន្យា ដោយសារឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានកាន់តាមសេចក្ដីសន្យា ដែលទ្រង់មានបន្ទូលនឹងដាវីឌ អ្នកបំរើទ្រង់ ជាបិតាទូលបង្គំ គឺទ្រង់បានមានបន្ទូលដោយព្រះឱស្ឋ ហើយបានសំរេចតាម ដោយសារព្រះហស្តទ្រង់ ដូចជាមានសព្វថ្ងៃនេះ |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកផ្ទាល់ ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេផង។
ពូជពង្ស និងរាជសម្បត្តិរបស់អ្នក នឹងនៅស្ថិតស្ថេររហូតតទៅ ហើយរាជបល្ល័ង្ករបស់អ្នកក៏នឹងរឹងមាំរហូតតទៅដែរ”»។
គាត់មានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងការអស្ចារ្យ ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាបិតារបស់ខ្ញុំ
«អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាមួយដូចទ្រង់ឡើយ។ ទ្រង់រក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអ្នកបម្រើរបស់ទ្រង់ ដែលដើរតាមទ្រង់ ដោយស្មោះអស់ពីចិត្ត។
អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! ឥឡូវនេះ សូមទ្រង់ប្រោសប្រណីដល់អ្នកបម្រើទ្រង់ គឺស្តេចទត ជាបិតារបស់ខ្ញុំ ស្របតាមបន្ទូលដែលទ្រង់បានសន្យាថា ប្រសិនបើពូជពង្សរបស់អ្នកប្រុងប្រយ័ត្នចំពោះមាគ៌ារបស់ខ្លួន ហើយប្រសិនគេដើរតាមយើង ដូចអ្នកបានដើរនៅចំពោះមុខយើងដែរនោះ ក្នុងចំណោមពួកគេ តែងតែមានម្នាក់ឡើងគ្រងរាជ្យលើអ៊ីស្រអែលនៅចំពោះមុខយើងជានិច្ច។
ខ្ញុំក្រាបនៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ហើយខ្ញុំលើកតម្កើងនាមទ្រង់ ព្រោះទ្រង់ប្រកបដោយចិត្ត មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់សម្រេចតាមបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
ហេតុនេះ បន្ទូលដ៏ប្រសើរដែលអុលឡោះតាអាឡាសន្យាជាមួយប្រជាជនអ៊ីស្រអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។
លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរសហើយពោលថា៖ «តើអ្នកឬដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ម៉ាឡាអ៊ីកាត់ក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។