កាលអ៊ីមុាំ ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
១ ពង្សាវតារក្សត្រ 8:11 - អាល់គីតាប ដោយសារតែពពក ក្រុមអ៊ីមុាំពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារតែពពក ក្រុមបូជាចារ្យពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញក្នុងព្រះដំណាក់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។ |
កាលអ៊ីមុាំ ចេញពីទីសក្ការៈមកវិញ នោះស្រាប់តែមានពពកពេញក្នុងដំណាក់របស់អុលឡោះតាអាឡា។
ពេលនោះ ស្តេចស៊ូឡៃម៉ានមានប្រសាសន៍ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា ទ្រង់ពេញចិត្តនៅក្នុងពពកដ៏ក្រាស់!
ដោយសារពពក ក្រុមអ៊ីមុាំពុំអាចបំពេញមុខងាររបស់ខ្លួនបានឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញក្នុងដំណាក់របស់ទ្រង់។
សូមសំដែងឲ្យយើងខ្ញុំបានឃើញ ស្នាដៃរបស់ទ្រង់ ហើយសំដែងឲ្យកូនចៅយើងខ្ញុំ បានឃើញភាពថ្កុំថ្កើងរបស់ទ្រង់ផង។
យើងនឹងមកជួបកូនចៅអ៊ីស្រអែលនៅទីនេះ ហើយកន្លែងនេះនឹងបានបរិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។
ពេលនោះ មានពពកមកគ្របបាំងលើជំរំជួបអុលឡោះតាអាឡា ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។
ម៉ូសាពុំអាចចូលទៅក្នុងជំរំជួបអុលឡោះតាអាឡាបានឡើយ ព្រោះមានពពកមកគ្របបាំងលើជំរំនោះ ហើយសិរីរុងរឿងរបស់អុលឡោះតាអាឡាស្ថិតនៅពេញជំរំសក្ការៈ។
នៅឆ្នាំដែលស្តេចអ៊ូសៀសស្លាប់ ខ្ញុំបានឃើញអុលឡោះជាអម្ចាស់នៅលើបល្ល័ង្កដ៏ខ្ពស់បំផុត ជាយអាវវែងរបស់ទ្រង់លាតពេញក្នុងម៉ាស្ជិទ។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។
ពេលនោះ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ទ្រង់។
បន្ទាប់មក គាត់នាំខ្ញុំទៅខ្លោងទ្វារខាងជើង គឺខាងមុខម៉ាស្ជិទ។ ខ្ញុំក្រឡេកមើលទៅឃើញសិរីរុងរឿងរបស់អុលឡោះតាអាឡា នៅពាសពេញក្នុងម៉ាស្ជិទរបស់ទ្រង់ ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី។
ម៉ូសា និងហារូននាំគ្នាចូលក្នុងជំរំជួបអុលឡោះតាអាឡា រួចចេញមកវិញ ជូនពរប្រជាជន។ ពេលនោះ សិរីរុងរឿងរបស់អុលឡោះតាអាឡាលេចមកឲ្យប្រជាជនទាំងមូលឃើញ
ម៉ូសាមានប្រសាសន៍ថា៖ «អ្វីៗដែលអុលឡោះតាអាឡាបង្គាប់ ចូរនាំគ្នាធ្វើតាមទៅ នោះអុលឡោះតាអាឡានឹងសំដែងសិរីរុងរឿងឲ្យអ្នករាល់គ្នាឃើញ»។
យើងនឹងធ្វើឲ្យប្រជាជាតិនានាកក្រើក។ ទ្រព្យសម្បត្តិដ៏មានតម្លៃ របស់ប្រជាជាតិទាំងអស់ នឹងហូរចូលមកក្នុងដំណាក់របស់យើង ហើយយើងនឹងធ្វើឲ្យដំណាក់នេះ បានថ្កុំថ្កើងរុងរឿង នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
បន្ទូលនៃអុលឡោះបានកើតមកជាមនុស្ស ហើយនៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់គាត់ ជាសិរីរុងរឿងនៃបុត្រាតែមួយគត់ដែលមកពីអុលឡោះជាបិតា គាត់ពោរពេញទៅដោយសេចក្តីប្រណីសន្តោស និងសេចក្ដីពិត។
រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់អុលឡោះ និងឃើញអ៊ីសាឈរនៅខាងស្ដាំអុលឡោះ។
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
អុលឡោះដែលមានបន្ទូលថា «ចូរឲ្យមានពន្លឺភ្លឺចេញពីងងឹត!» ទ្រង់ក៏បានបំភ្លឺចិត្ដគំនិតរបស់យើងឲ្យស្គាល់យ៉ាងច្បាស់ នូវសិរីរុងរឿងរបស់អុលឡោះ ដែលភ្លឺចាំងពីមុខរបស់អាល់ម៉ាហ្សៀសដែរ។
ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់អុលឡោះ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។